leftcenterrightdel
លោកស្រី Ngo Phuong Ly និងលោកស្រី Naly Sisoulith រួម​ជាមួយ​ប្រតិភូ​កាត់​ខ្សែបូ​បើក​សិក្ខាសាលាស្ដីពីវាយនភណ្ឌ និងកាត់ដេរ​ប្រពៃណី​អាស៊ាន​លើក​ទី​៩ (រូបថត៖ vnanet.vn)

លោកស្រី Ngo Phuong Ly បានវាយតំលៃខ្ពស់ចំពោះអត្ថន័យនៃសិក្ខាសាលាស្ដីពីវាយនភណ្ឌ និងកាត់ដេរប្រពៃណីអាស៊ានលើកទី ៩ ក៏ដូចជាសម្រស់ដ៏វិសេសវិសាលនៃផលិតផលដែលតាំងបង្ហាញនៅសិក្ខាសាលា។ លោកស្រី Ngo Phuong Ly បានអបអរសាទរឡាវ ដែលបានរៀបចំបណ្ដាសកម្មភាពប្រកបដោយជោគជ័យក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២៤  ជាពិសេសកិច្ចប្រជុំកំពូលអាស៊ាន។ ព្រមទាំងបញ្ជាក់ថា ការរៀបចំសិក្ខាសាលាស្ដីពីវាយនភ័ណ្ឌប្រពៃណីប្រកបដោយជោគជ័យនឹងរួមចំណែកដល់ជោគជ័យនៃឆ្នាំប្រធានអាស៊ាន ២០២៤ និងបង្កើតលក្ខខណ្ឌសម្រាប់បង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងប្រជាជននៃបណ្តាប្រទេសអាស៊ាន ទន្ទឹមនឹងការលើកកម្ពស់ និងអភិរក្សឧស្សាហកម្មវាយនភណ្ឌប្រពៃណីនៃប្រទេសនានា។

leftcenterrightdel
លោកស្រី  Ngo Phuong Ly និងលោកស្រី Naly Sisoulith​​ ផ្តល់អំណោយដល់សមាគមនារីពិការឡាវនៅរដ្ឋធានីវៀងច័ន្ទ (រូបថត៖ vnanet.vn)

ក្នុងក្របខ័ណ្ឌនៃដំណើរបំពេញទស្សនកិច្ចនៅប្រទេសឡាវ លោកស្រី  Ngo Phuong Ly និងលោកស្រី Naly Sisoulith បានអញ្ជើញទៅទស្សនាការតាំងបង្ហាញផលិតផលសូត្រប្រពៃណី និងទីតាំងវប្បធម៌ និងប្រវត្តិសាស្ត្រឡាវមួយចំនួនរបស់ឡាវ។ ព្រមទាំងបានទៅសួរសុខទុក្ខ និងផ្តល់អំណោយដល់សមាគមនារីពិការឡាវនៅរដ្ឋធានីវៀងច័ន្ទ ទស្សនាវត្ត Phat Tich និងជួបសំណេះសំណាល លើកទឹកចិត្តដល់កូនអាណិកជនវៀតណាមមានជីវភាពរស់នៅជួបការលំបាក និងផ្ដល់សៀវភៅជាភាសាវៀតណាមដល់ថ្នាក់រៀនភាសាវៀតណាមដោយឥតគិតថ្លៃក្នុងវត្ត៕

បកប្រែដោយ Pham Diep