ថ្លែងក្នុងកិច្ចប្រជុំ តាងនាមសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថាបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានអះអាងជាថ្មីម្តងទៀតអំពីកិច្ចសន្យារបស់អាស៊ានចំពោះគោលដៅពិភពលោកគ្មានអាវុធនុយក្លេអ៊ែរ។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា អាស៊ានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការរំសាយសព្វាវុធ និងការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ។

leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ តាងនាមសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ថ្លែងនៅក្នុងសម័យប្រជុំ (រូបថត៖ vnanet.vn)

ស្តីពីតួនាទីជាមជ្ឈភាពនៃសន្ធិសញ្ញាមិនសាយភាយអាវុធនុយក្លេអ៊ែរ (NPT) លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានបញ្ជាក់យ៉ាងច្បាស់ថា បណ្តាប្រទេសអាស៊ានរំពឹងថា វដ្តនៃការត្រួតពិនិត្យសន្ធិសញ្ញានាពេលខាងមុខនឹងសម្រេចបានលទ្ធផលជាសំខាន់ និងជាក់ស្តែង បង្កើតកម្លាំងចលករសំខាន់ឆ្ពោះទៅរកការរំសាយសព្វាវុធយ៉ាងទូលំទូលាយ និងម៉ឺងមាត់។ ក្រៅពីនោះ សន្ធិសញ្ញាហាមប្រាមអាវុធនុយក្លេអ៊ែរ (TPNW) ក៏ជាកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រដែលរួមចំណែកបន្តិចម្តងៗក្នុងការសម្រេចបាននូវគោលដៅនេះ។ ក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូតបានរំលឹកឡើងវិញនូវការអំពាវនាវរបស់អាស៊ានសម្រាប់ប្រទេសដែលមានអាវុធនុយក្លេអ៊ែរ បំពេញកាតព្វកិច្ច និងកិច្ចសន្យាលើការរំសាយសព្វាវុធជាមួយនឹងផែនទីបង្ហាញផ្លូវ និងសកម្មភាពជាក់លាក់ ហើយបន្តចុះហត្ថលេខា និងផ្តល់សច្ចាប័នលើសន្ធិសញ្ញាហាមឃាត់ការសាកល្បងនុយក្លេអ៊ែរគ្រប់ជ្រុងជ្រោយ (CTBT) ដើម្បីចូលជាធរមានក្នុងពេលឆាប់ៗនេះ៕

បកប្រែដោយ Huyen Trang