ពិភាក្សាអំពីការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូល និងកិច្ចប្រជុំពាក់ព័ន្ធរបស់អាស៊ាននៅប្រទេសឡាវ
កប.អនឡាញ - នៅថ្ងៃទី ២១ និង ២២ ខែសីហា នៅទីក្រុង Luang Prabang ប្រទេសឡាវ កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ (SOM) នៃអាស៊ាន និងកិច្ចប្រជុំអាស៊ានបូក ៣ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ឡាវ ដែលជាប្រទេសម្ចាស់ផ្ទះអាស៊ានឆ្នាំ ២០២៤។
កិច្ចប្រជុំទាំងនេះផ្តោតសំខាន់លើការរៀបចំសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១១ ខែតុលានៅរដ្ឋធានីវៀងចន្ទន៍។
យោងតាមផែនការ ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំជាន់ខ្ពស់នឹងមានសកម្មភាពជាង ២០ ដែលបានរៀបចំនៅមជ្ឈមណ្ឌលសន្និសីទជាតិនៃប្រទេសឡាវ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃប្រទេសអាស៊ាន និងដៃគូ រួមទាំងតំណាងអង្គការអន្តរជាតិ និងតំបន់ជាច្រើនផងដែរ។
|
|
ប្រធានគណៈប្រតិភូអាស៊ានចូលរួមកិច្ចប្រជុំ (រូបថត៖ ក្រសួងការបរទេស) |
នេះជាឱកាសសម្រាប់ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសអាស៊ាន និងដៃគូនានាផ្លាស់ប្តូរ និងដាក់ចេញរសម្រេចចិត្តជាយុទ្ធសាស្ត្រ ដើម្បីពង្រឹងដំណើរការកសាងសហគមន៍ លើកកម្ពស់ទំនាក់ទំនងរវាងអាស៊ាន និងដៃគូនានា ក៏ដូចជាពិភាក្សាលើបញ្ហាជាច្រើននៅក្នុងតំបន់ និងពិភពលោក។ តាមការគ្រោងទុក ឯកសារប្រហែល ៨០ នឹងត្រូវបានថ្នាក់ដឹកនាំអាស៊ានអនុម័តក្នុងឱកាសនេះ។
បណ្តាប្រទេស បានវាយតម្លៃខ្ពស់ចំពោះការត្រៀមរៀបចំ និងការសម្របសម្រួលរបស់ឡាវ ទោះបីជាចំនួនការងារយ៉ាងច្រើនទាំងការរៀបចំ និងខ្លឹមសារ ព្រមទាំងបញ្ជាក់ថា នឹងសហការយ៉ាងជិតស្និទ្ធជាមួយឡាវ ដើម្បីធានាឱ្យកិច្ចប្រជុំប្រព្រឹត្តទៅដោយជោគជ័យ និងប្រកបដោយប្រសិទ្ធភាព៕
បកប្រែដោយ Pham Diep