ថ្លែងមតិក្នុងសិក្ខាសាលា លោកស្រី Ha Thi Minh Duc អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច បានអះអាងថា៖ វៀតណាមនិងបណ្តាប្រទេសជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) កំពុងផ្តោតការយកចិត្តទុកដាក់លើដំណើរការកសាងផែនការយុទ្ធសាស្ត្រនៃសហគមន៍វប្បធម៌-សង្គមអាស៊ានលើសសរស្តម្ភទាំងបី (នយោបាយ-សន្តិសុខ សេដ្ឋកិច្ច និងវប្បធម៌-សង្គម) ចាប់ពីពេលនេះមកទល់ដំណាច់ឆ្នាំ២០២៥ រួមចំណែកដល់ការបង្កើតសហគមន៍ដ៏ស្វាហាប់ និងខ្លួនទីពឹងខ្លួន ដែលមិនត្រឹមតែការពារសុខុមាលភាពរបស់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងលើកកម្ពស់កំណើន និងវឌ្ឍនភាពក្នុងតំបន់ទៀតផង។

leftcenterrightdel
ទិដ្ឋភាពនៃសិក្ខាសាលា (រូបថត៖ vov.vn)

លោកស្រី Ha Thi Minh Duc បានអះអាងថា៖ «ឆ្នាំ២០២៥ គឺជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់អាស៊ាន ឈានចូលដំណាក់កាលថ្មី ដំណាក់កាលនៃការអនុវត្តចក្ខុវិស័យអាស៊ានឆ្នាំ ២០៤៥។ ការកសាងយុទ្ធសាស្ត្រសម្រាប់សសរស្តម្ភទាំងបីត្រូវបានចាប់ផ្តើមកាលពីឆ្នាំមុនមកទល់ដំណាច់ឆ្នាំ ២០២៥ ហើយត្រូវបានបណ្តាប្រទេសជាសមាជិកអាស៊ានផ្តោតសំខាន់ ព្រោះនេះគឺជាឱកាសមួយដើម្បីអោយប្រទេសនានាអាចកំណត់ជំហានយុទ្ធសាស្ត្រសម្រាប់ប្រទេសជាតិ និងតំបន់ទាំងមូល។ ហើយការអនុម័តផែនការយុទ្ធសាស្រ្តនឹងរួមចំណែកដល់ការបង្កើតសហគមន៍ប្រកបដោយស្វាហាប់ និងខ្លួនទីពឹងខ្លួន ការពារសុខុមាលភាពសម្រាប់ប្រជាជន ព្រមទាំងជំរុញកំណើន វឌ្ឍនភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់»។

leftcenterrightdel
លោកស្រី Ha Thi Minh Duc អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម ថ្លែងនៅក្នុងសិក្ខាសាលា (រូបថត៖ vov.vn)

នៅក្នុងសិក្ខាសាលា ប្រតិភូទាំងឡាយបានស្តាប់លេខាធិការដ្ឋានអាស៊ានណែនាំលម្អិតអំពីខ្លឹមសារនៃសេចក្តីព្រាងផែនការយុទ្ធសាស្រ្តនៃសហគមន៍វប្បធម៌-សង្គម អាស៊ានក្រោយឆ្នាំ ២០២៥។ ផែនការនេះរួមមានវិធានការយុទ្ធសាស្រ្តចំនួន ១១៥ លើការសន្និដ្ឋានសំខាន់ៗចំនួន ២១ ដែលឆ្លុះបញ្ចាំងពីវិស័យអភិវឌ្ឍន៍មនុស្ស និងសហគមន៍ប្រកបដោយនិរន្តរភាព។ សកម្មភាពយុទ្ធសាស្ត្រ និងវិធានការនានាត្រូវបានបង្កើតឡើងដោយផ្អែកលើការតភ្ជាប់ និងទទួលមរតកពីសកម្មភាពនៃផែនការមេនៃសហគមន៍វប្បធម៌-សង្គមអាស៊ានក្រោយឆ្នាំ ២០២៥ និងអនុវត្ដប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ពាក់ព័ន្ធនៃសហគមន៍វប្បធម៌-សង្គមអាស៊ាន៕

បកប្រែដោយ Huyen Trang