ក្នុងសុន្ទរកថាបើក លោក Malaythong Kommasith បានឲ្យដឹងថា កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៦ បង្ហាញពីការប្តេជ្ញាចិត្តរបស់សមាជិកអាស៊ានក្នុងការបន្តសហប្រតិបត្តិការក្នុងការអនុវត្តចក្ខុវិស័យនៃការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ានដល់ឆ្នាំ២០២៥ និងកំណត់ចក្ខុវិស័យសម្រាប់ការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ានដល់ឆ្នាំ២០៤៥។

កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៦ ធ្វើឡើងក្នុងបរិបទនៃពិភពលោក និងតំបន់ ដែលមានការវិវឌ្ឍដ៏ស្មុគស្មាញ ជាពិសេសស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងតំបន់ និងពិភពលោកបន្តប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន ដោយសារឥទ្ធិពលនៃជំងឺ Covid-19 បម្រែបម្រួលអាកាសធាតុ និងជម្លោះភូមិសាស្ត្រនយោបាយក្នុងតំបន់និងអន្តរជាតិ ទាមទារឲ្យប្រទេសអាស៊ានពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីស្វែងរកវិធានការសមស្របសម្រាប់ការដោះស្រាយបញ្ហាប្រឈមទាំងនេះ និងត្រៀមអនុវត្តពាក្យស្លោករបស់អាស៊ាននៅឆ្នាំ ២០២៤ "អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងការពឹងផ្អែកលើខ្លួនឯង"។

leftcenterrightdel
កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៦ នៅប្រទេសឡាវ (រូបថត៖ laoedaily.com.la)

នៅក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវ បានអំពាវនាវឲ្យរដ្ឋមន្ត្រីទាំងឡាយគាំទ្រ និងផ្ដល់យោបល់  ដើម្បីបង្កើតភាពខ្លួនទីពឹងខ្លួនសម្រាប់សហគមន៍សេដ្ឋកិច្ចអាស៊ាន និងនាំមកនូវលទ្ធផលជាក់ស្តែងដល់ប្រជាជននៃបណ្ដាប្រទេសអាស៊ាន ហើយបញ្ជាក់ពីតួនាទីមជ្ឈភាពរបស់អាស៊ាន ក្នុងការរក្សាកិច្ចសហប្រតិបត្តិការនៅខាងក្រៅរបស់អាស៊ាន។

ប្រតិភូក៏បានផ្តោតទៅលើការស្រាវជ្រាវ និងពិភាក្សាយ៉ាងស៊ីជម្រៅអំពីបញ្ហាលេចធ្លោជាច្រើន ដើម្បីធ្វើឲ្យតំបន់អាស៊ានក្លាយជាតំបន់ដែលទាក់ទាញការវិនិយោគពីបរទេស និងត្រៀមខ្លួនជាស្រេចដើម្បីឆ្លើយតបនឹងស្ថានភាពនាពេលបច្ចុប្បន្ន ដូចជាការពិភាក្សាអំពីបញ្ហាទាក់ទងនឹងការអនុវត្តផែនការការអាទិភាពសំខាន់ៗក្នុងឆ្នាំ២០២៤; វឌ្ឍនភាពក្នុងការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ ២០២៥ និងចក្ខុវិស័យដល់ឆ្នាំ ២០៤៥; ផែនការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អាស៊ាន និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយប្រទេសខាងក្រៅរបស់អាស៊ាន៕

បកប្រែដោយ Thuy Anh