ពិព័រណ៍ ASEAN CERAMICS & STONE ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅក្នុងខែធ្នូ នៅទីក្រុងហូជីមិញ
កប.អនឡាញ - ពិព័រណ៍ ASEAN Ceramics ឆ្នាំ ២០២៤ មានស្តង់ជាច្រើនមកពីបណ្តាប្រទេសដូចជា៖ អាល្លឺម៉ង់ អ៊ីតាលី ឥណ្ឌា ចិន កូរ៉េខាងត្បូង ថៃ និងវៀតណាម។
នារសៀលថ្ងៃទី ២៨ ខែតុលា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅសន្និសីទកាសែតអំពីពិព័រណ៍ ASEAN Ceramics ឆ្នាំ ២០២៤ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលពិព័រណ៍ Saigon វិថី Nguyen Van Linh ទីក្រុងហូជីមិញ។ ASEAN Ceramics ឆ្នាំ ២០២៤ គឺជាពិព័រណ៍អន្តរជាតិឈានមុខគេអំពីគ្រឿងចក្រ បច្ចេកវិទ្យា និងសម្ភារៈសម្រាប់ផលិតក្បឿង សេរ៉ាមិចអនាម័យ ក្បឿងដីឥដ្ឋដុត និងសេរ៉ាមិចបច្ចេកទេស។
|
|
ទិដ្ឋភាពនៃសន្និសីទកាសែត (រូបថត៖ vov.vn) |
ក្រោមប្រធានបទ “និរន្តរភាព និងភាពសម្បូរបែបតាមរយៈការផ្លាស់ថ្មី និងកិច្ចសហប្រតិបត្តិការ” ពិព័រណ៍ ASEAN Ceramics ឆ្នាំ ២០២៤ មានស្តង់ជាច្រើនមកពីបណ្តាប្រទេសដូចជា៖ អាល្លឺម៉ង់ អ៊ីតាលី ឥណ្ឌា ចិន កូរ៉េខាងត្បូង ថៃ និងវៀតណាម។ នៅក្នុងក្របខ័ណ្ឌនៃពិព័រណ៍នេះ ក៏មានសន្និសីទ និងសិក្ខាសាលាស្តីពីនិន្នាការអភិវឌ្ឍន៍នៃឧស្សាហកម្មសេរ៉ាមិច និងបញ្ហាបន្ទាន់ដែលឧស្សាហកម្មសេរ៉ាមិចកំពុងប្រឈមមុខ។
បណ្តាវាគ្មិនអន្តរជាតិនឹងចែករំលែកទស្សនៈរបស់ពួកគេលើប្រធានបទដូចជា៖ “ពីការប្រែប្រួលអាកាសធាតុទៅជាសង្គមគ្មានការបំភាយឧស្ម័ន” និង “ការរក្សាភាពធន់នៅក្នុងឧស្សាហកម្មសេរ៉ាមិច” ដែលនឹងជំរុញកំណើនគ្មានដែនកំណត់ ហើយគំនិតច្នៃប្រឌិតត្រូវបានបង្កើតឡើងដើម្បីជំរុញឧស្សាហកម្មសេរ៉ាមិចឡើងកម្ពស់ថ្មីមួយ។
ទន្ទឹមនឹងការតាំងពិព័រណ៍ ASEAN Ceramics លើកទី៨ ASEAN Stone នឹងត្រូវបានប្រារព្ធឡើងជាលើកដំបូង។ ASEAN Stone គឺជាពិព័រណ៍អន្តរជាតិតែមួយគត់នៅអាស៊ីអាគ្នេយ៍សម្រាប់ឧស្សាហកម្មថ្មធម្មជាតិ៕
បកប្រែដោយ Huyen Trang