អញ្ជើញចូលរួមព្រឹត្តិការណ៍នេះមានតំណាងរាជធានី រដ្ឋធានី ទីក្រុងនៃប្រទេសសមាជិកអាស៊ាន រដ្ឋធានី Dili របស់ទីម័រឡេស្តេ និងលោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ vientianetimeslao.la)

នៅក្នុងសុន្ទរកថាបើក លោក Atsaphangthong Siphandone បានឲ្យដឹងថា កិច្ចប្រជុំ MGMAC និងវេទិកា AMF ត្រូវបានរៀបចំតាំងពីឆ្នាំ២០១២ ហើយក្លាយជាវេទិកាសម្រាប់ថ្នាក់ដឹកនាំមូលដ្ឋានមានឱកាសជួប និងផ្លាស់ប្តូរ គឺជាវេទិកាថ្នាក់តំបន់ ដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងរដ្ឋធានី និងទីក្រុងអាស៊ាន ហើយគឺជាវេទិកាដើម្បីផ្លាស់ប្តូរ និងស្រាវជ្រាវអំពីរបៀបដោះស្រាយបញ្ហាប្រឈមមុខរួម ព្រមទាំងអភិវឌ្ឍយុទ្ធសាស្ត្រដែលនាំមកនូវផលប្រយោជន៍សម្រាប់ទីក្រុង និងតំបន់។ កិច្ចប្រជុំលើកនេះផ្តោតលើវិស័យសំខាន់ៗចំនួន ៥ ដូចជា៖ ទីក្រុងដែលគួរឲ្យចង់រស់នៅ និងនិរន្តរភាព ទេសចរណ៍បៃតង ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ទីក្រុងមានបរិស្ថានប្រកបដោយនិរន្តរភាព និងសមត្ថភាពទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។

ក្នុងឱកាសនេះ លោក Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ បានវាយតម្លៃខ្ពស់ចំពោះការរៀបចំកិច្ចប្រជុំលើកនេះ ហើយចាត់ទុកថា នេះជាឱកាសដ៏សំខាន់សម្រាប់អភិបាលអាស៊ាន អនុវត្តការប្តេជ្ញាចិត្តអភិវឌ្ឍទីក្រុងទំនើប គួរឱ្យចង់រស់នៅ និងនិរន្តរភាពដែលសម្រេចបានក្នុងកិច្ចប្រជុំមុន។ កិច្ចប្រជុំនេះក៏នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជម្រុញការអភិវឌ្ឍ និងការចែករំលែកបទពិសោធន៍ ដើម្បីរួមគ្នាដោះស្រាយបញ្ហាផ្សេងៗនៃទីក្រុង រួមជាមួយនឹងការរៀបចំផែនការអនុវត្តការប្តេជ្ញាចិត្តនៃទីក្រុងអាស៊ាន ក្នុងការជម្រុញការតភ្ជាប់ និងភាពខ្លួនទីពឹងខ្លួនដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព នៃរដ្ឋធានីអាស៊ាន និងទីក្រុងអាស៊ាន៕

បកប្រែដោយ Thuy Anh