ក្រោមប្រធានបទ "អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់" កិច្ចប្រជុំកំពូលទាំងនេះគឺជាឱកាសសម្រាប់ថ្នាក់ដឹកនាំនៃប្រទេសនានា ផ្លាស់ប្តូរ និងលើកឡើងការសម្រេចចិត្តជាយុទ្ធសាស្ត្រលើបញ្ហាសំខាន់ៗដែលអាស៊ាន និងតំបន់កំពុងប្រឈម ជាពិសេសការតំរង់ទិសការអភិវឌ្ឍរបស់អាស៊ានសម្រាប់ទសវត្សរ៍ចំនួន ២ ខាងមុខ បង្កើនភាពម្ចាស់ការជាយុទ្ធសាស្ត្រ និងភាពធន់ ពង្រីកតួនាទីជាមជ្ឈភាពរបស់អាស៊ាន និងពង្រឹងការតភ្ជាប់ក្នុងតំបន់។

leftcenterrightdel
លោក Do Hung Viet អនុរដ្ឋមន្ត្រីក្រសួងការបរទេស ប្រធាន SOM អាស៊ានរបស់វៀតណាម ថ្លែងនៅក្នុងកិច្ចប្រជុំ (រូបថត៖ vnanet.vn)

ថ្លែងមតិក្នុងកិច្ចប្រជុំនេះ ប្រធានគណៈប្រតិភូទាំងឡាយបានវាយតម្លៃខ្ពស់ចំពោះការត្រៀមរៀបចំរបស់ប្រទេសឡាវក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២៤ លើគ្រប់ទិដ្ឋភាពដោយអះអាងថា នឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយប្រទេសឡាវ រួមចំណែកយ៉ាងសកម្មដល់ជោគជ័យរួមនៃកិច្ចប្រជុំទាំងឡាយ។ នៅក្នុងកិច្ចប្រជុំទាំងនេះ បណ្តាប្រទេស បានពិភាក្សា និងវាយតម្លៃអំពីការអនុវត្តគំនិតផ្តួចផ្តើម និងអាទិភាពសហប្រតិបត្តិការរបស់អាស៊ានក្នុងឆ្នាំ ២០២៤ ការកសាងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥ និងការអនុវត្តផែនទីបង្ហាញផ្លូវដើម្បីគាំទ្រប្រទេសទីម័រខាងកើត ឱ្យក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន ពង្រឹងទំនាក់ទំនងការបរទេសរបស់អាស៊ាន និងបញ្ហាជាច្រើនផ្សេងទៀតដែលភាគីទាំងឡាយមានការយកចិត្តទុកដាក់ដូចគ្នា៕

បកប្រែដោយ Huyen Trang