កិច្ចប្រជុំ KACC ត្រូវបានលើកឡើងដោយកងទ័ពជើងគោកកូរ៉េខាងត្បូង ដើម្បីបង្កើតវេទិកាមួយសម្រាប់មេបញ្ជាការកងទ័ពជើងគោក និងអ្នកតំណាងកងទ័ពជើងគោកមកពីបណ្តាប្រទេសអាស៊ាន និងកូរ៉េខាងត្បូង ចែករំលែកទស្សនៈស្តីពីស្ថានភាពពិភពលោក និងតំបន់ ផ្លាស់ប្តូរលទ្ធភាពសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យនានាដែលទាក់ទងនឹងកងទ័ពជើងគោក ចូលរួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។ កិច្ចប្រជុំ KACC លើកដំបូងផ្តោតលើការពិភាក្សាអំពីសន្តិសុខក្នុងតំបន់ និងការពង្រឹងបណ្តាញយុទ្ធសាស្ត្រសម្រាប់កងទ័ពជើងគោក។

leftcenterrightdel
ប្រធានគណៈប្រតិភូចូលរួមកិច្ចប្រជុំ

នៅក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ឯក Nguyen Van Nghia ថ្លែងសុន្ទរកថាក្រោមប្រធានបទ “ការផ្លាស់ប្តូរអាស៊ាន-កូរ៉េខាងត្បូង ស្តីពីកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ បច្ចេកវិទ្យាការពារជាតិ និងជំនួយផ្នែកភស្តុភារ” ដែលសង្កត់ធ្ងន់លើតម្រូវការក្នុងការជម្រុញការស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាការពារជាតិ និងរក្សាបាននូវការងារធានាភស្តុភារ រួមចំណែកក្នុងការលើកកម្ពស់កម្លាំងរួម និងសមត្ថភាពត្រៀមខ្លួនប្រយុទ្ធជាស្រេច។

នៅខាងក្រៅកិច្ចប្រជុំ KACC លោកឧត្តមសេនីយ៍ឯក Nguyen Van Nghia មានជំនួបទ្វេភាគីជាមួយលោកនាយឧត្តមសេនីយ៍ Park An-su; លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក; លោកឧត្តមសេនីយ៍ទោ Roy Mabagos Galido មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន និងជួបជាមួយប្រធានគណៈប្រតិភូមកពីគ្រប់ប្រទេសដែលចូលរួមកិច្ចប្រជុំដើម្បីពិភាក្សាអំពីវិធានការពង្រឹងកិច្ចសហប្រតិបត្តិការ។

ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំ គណៈប្រតិភូវៀតណាមបានចូលរួមវេទិកាភស្តុភារនៃកងទ័ពជើងគោកអាស៊ាន-កូរ៉េខាងត្បូង លើកទី៤ និងពិព័រណ៌ឧស្សាហកម្មការពារជាតិកងទ័ពជើងគោកនៃ សាធារណរដ្ឋកូរ៉េខាងត្បូង (KADEX 2024)៕

បកប្រែដោយ Thuy Anh