leftcenterrightdel
លោក Vilay Lakhamphong រដ្ឋមន្ត្រីក្រសួងនគរបាលឡាវ (រូបថត៖ vov.vn)

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំ លោក Vilay Lakhamphong រដ្ឋមន្ត្រីក្រសួងនគរបាលឡាវ បានបញ្ជាក់ថា ឧក្រិដ្ឋកម្មឆ្លងដែនគឺជាបញ្ហាស្មុគស្មាញរបស់សហគមន៍អន្តរជាតិ អាចកើតឡើងនៅគ្រប់តំបន់ ហើយគ្មានប្រទេសណាអាចដោះស្រាយបញ្ហានេះតែម្នាក់ឯងបានទេ។ ដូច្នេះ ឡាវតែងតែខិតខំប្រឹងប្រែងសហប្រតិបត្តិការជាមួយបណ្តាប្រទេសក្នុងតំបន់ និងនៅលើពិភពលោក ដោយចាត់ទុកថា នេះជាបញ្ហាសំខាន់ ក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។

leftcenterrightdel
ប្រតិភូទាំងឡាយថតរូបទុកជាអនុស្សាវរីយ៍នៅឯកិច្ចប្រជុំ (រូបថត៖ vov.vn)

លោក Vilay Lakhamphong បានសង្កត់ធ្ងន់ថា តំបន់នៅតែប្រឈមមុខនឹងការគំរាមកំហែងជាច្រើនពីឧក្រិដ្ឋកម្មឆ្លងដែន ដូចជាការជួញដូរគ្រឿងញៀន អំពើភេរវកម្ម ការរត់ពន្ធអាវុធ ការជួញដូរមនុស្ស និងការលាងលុយកខ្វក់។ល។ ការគំរាមកំហែងទាំងនេះប៉ះពាល់ដល់ស្ថិរភាព សន្តិភាព និងសន្តិសុខក្នុងតំបន់ ដែលប៉ះពាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងជីវភាពរស់នៅរបស់ប្រជាជន។ ដូច្នេះ យន្តការនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានស្តីពីឧក្រិដ្ឋកម្មឆ្លងដែន បន្តដើរតួនាទីស្នូលក្នុងការកំណត់គោលនយោបាយ និងវិធានការទប់ស្កាត់ និងប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនក្នុងតំបន់។

កិច្ចប្រជុំ AMMTC 18 គ្រោងនឹងពិភាក្សា និងអនុម័តលើបញ្ហាសំខាន់ៗជាច្រើនក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ក្នុងគោលបំណងប្រែក្លាយតំបន់អាស៊ានទៅជាតំបន់សន្តិភាព និងសុវត្ថិភាព៕

បកប្រែដោយ Huyen Trang