ក្នុងកម្មវិធី គណៈកម្មការរៀបចំបានប្រគល់និមិត្តសញ្ញាលើកតម្កើងសហគ្រាសឆ្នើមចំនួន ១៩០ អង្គភាព ដែលមានផលិតផលទទួលបានជាម៉ាកយីហោជាតិវៀតណាមក្នុងឆ្នាំ ២០២៤។

leftcenterrightdel
ទិដ្ឋភាពនៃពិធី (រូប​ថត៖ vnanet.vn)

អញ្ជើញថ្លែងក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យបណ្ដាសហគ្រាសដែលទទួលបានម៉ាកយីហោជាតិនិយាយដោយឡែក និងសហគមន៍សហគ្រាស និងសហគ្រិនវៀតណាមនិយាយរួម ត្រូវបន្តលើកកម្ពស់តម្លៃស្នូលរួមមាន៖ គុណភាព - នវានុវត្តន៍ - ការច្នៃប្រឌិត - សមត្ថភាពត្រួសត្រាយផ្លូវ។ បន្តពង្រីកប្រពៃណីសាមគ្គីភាព ភាពជិតស្និទ្ធ ដើម្បីផលប្រយោជន៍របស់សហគ្រាសដែលផ្សារភ្ជាប់ជាមួយនឹងផលប្រយោជន៍ជាតិ និងប្រជាជាតិ ខិតខំប្រឹងប្រែងពុះពារជំនះការលំបាក ច្នៃប្រឌិតដោយឥតឈប់ឈរ បង្កើនប្រសិទ្ធភាពផលិតកម្ម ធ្វើអាជីវកម្ម ហើយលើកកំពស់សមត្ថភាពប្រកួតប្រជែងក្នុងតំបន់ និងសកលលោក រួមចំណែកដល់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាព។

ក្នុងពេលខាងមុខនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យសហគ្រាសត្រូវបន្តត្រួសត្រាយផ្លូវក្នុងបដិវត្តន៍បៃតង; ទាញយកផលប្រយោជន៍ពីកិត្យានុភាពនៃម៉ាកយីហោជាតិ ព្រមទាំងរួមផ្សំការកសាងម៉ាកយីហោផលិតផលជាមួយម៉ាកយីហោជាតិវៀតណាម; ស្វែងរក និងពង្រីកទីផ្សារអន្តរជាតិ និងចូលរួមយ៉ាងស៊ីជម្រៅថែមទៀតក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល។ លោកនាយករដ្ឋមន្ត្រីក៏មានបំណងចង់ឱ្យសហគ្រាសបន្តផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត អភិវឌ្ឍន៍ និងអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យា ដើម្បីលើកកំពស់ផលិតភាពការងារ និងប្រសិទ្ធភាពអាជីវកម្ម៕

បកប្រែដោយ Duy Hoan