កងទ័ពការពារព្រំដែនខេត្ត Lai Chau (វៀតណាម) ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រង និងការពារព្រំដែនគោកជាមួយខេត្ត Yunnan (ចិន)
កប.អនឡាញ - នាថ្ងៃទី ៥ ខែវិច្ឆិកា នៅទីក្រុង Lai Chau ខេត្ត Lai Chau គណៈប្រតិភូកងទ័ពការពារព្រំដែនខេត្ត Lai Chau (វៀតណាម) និងគណៈប្រតិភូក្រុមគ្រប់គ្រងព្រំដែន Honghe ខេត្ត Yunnan (ចិន) បានរៀបចំកិច្ចសន្ទនាការងារឆ្នាំ២០២៤។
ភាគីទាំងពីរបានវាយតម្លៃលទ្ធផលនៃកិច្ចសហការក្នុងការគ្រប់គ្រង និងការពារព្រំដែនគោក ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ចាប់ពីខែតុលា ឆ្នាំ២០២៣ ដល់បច្ចុប្បន្ន។ ភាគីទាំងពីរក៏ពិភាក្សាអំពីស្ថានភាពគ្រប់គ្រងព្រំដែនគោកនាបច្ចុប្បន្ន និងផ្លាស់ប្តូរយោបល់ ឯកភាពលើខ្លឹមសារ និងវិធានការសហការនាពេលខាងមុខ។
|
|
ប្រធានគណៈប្រតិភូទាំងពីរចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារបស់កិច្ចប្រជុំ |
តាមនោះ ភាគីទាំងពីរបន្តសហការ និងអនុវត្តយ៉ាងម៉ត់ចត់នូវឯកសារច្បាប់ចំនួន៣ ស្តីពីព្រំដែន; កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងក្រសួងការពារប្រទេសវៀតណាម និងក្រសួងនគរបាលនៃប្រទេសចិន ស្តីពីការបង្កើតយន្តការសហការអនុវត្តច្បាប់ក្នុងការគ្រប់គ្រងការការពារព្រំដែននៅតំបន់ច្រកទ្វារព្រំដែន និងការគ្រប់គ្រងព្រំដែនគោក ដែលចុះហត្ថលេខាកាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងហាណូយ (វៀតណាម)។ បន្តរក្សា និងលើកកម្ពស់ប្រសិទ្ធភាពនៃយន្តការសហការដែលមានស្រាប់រវាងភាគីទាំងពីរដូចជា៖ កិច្ចប្រជុំ និងកិច្ចពិភាក្សា ជំនួបប្រចាំនិងវិសាមញ្ញ ការយាមល្បាតរួម កិច្ចសហការក្នុងការទប់ស្កាត់និងប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន... ចូលរួមចំណែកកសាងខ្សែព្រំដែនប្រកបដោយសន្តិភាព មិត្តភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍។
អង្គភាពទាំងពីរបានឯកភាពផ្ដល់យោបល់ដល់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងមានសមត្ថកិច្ច ដើម្បីជំរុញការបើក និងដំឡើងច្រកទ្វារព្រំដែន U Ma Tu Khoang - Ping He ជម្រុញការសាងសង់ស្ពាននៅច្រកទ្វារព្រំដែន Ma Lu Thang - Jin Shui He៕
បកប្រែដោយ Thuy Anh