នៅក្នុងជំនួប លោកឧត្តមសេនីយ៍ឯក Pham Hoai Nam បានវាយតំលៃខ្ពស់ចំពោះការដែលក្រសួងការពារជាតិជប៉ុន និងមូលនិធិសន្តិភាព Sasakawa បានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងការពារប្រទេសវៀតណាម ដើម្បីអនុវត្តកម្មវិធីជួបប្រាស្រ័យរវាងនាយទាហាននៃប្រទេសទាំងពីរ វៀតណាម-ជប៉ុន ក្នុងរយៈពេល ៧ ឆ្នាំកន្លងមក។ សកម្មភាពនេះរួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ ការយល់ដឹង និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងកម្មាភិបាល និងនាយទាហាននៃក្រសួងការពារជាតិរបស់ប្រទេសទាំងពីរ កងទ័ពប្រជាជនវៀតណាម និងកងកម្លាំងស្វ័យការពាររបស់ជប៉ុននិយាយដោយឡែករវាងប្រជាជននៃប្រទេសទាំងពីរនិយាយរួម។ ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងដ៏ល្អប្រពៃរវាងប្រទេសទាំងពីរ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិត្រូវបានជំរុញដោយភាគីទាំងពីរលើវិស័យជាច្រើន សម្រេចបាននូវវឌ្ឍនភាពសំខាន់ៗ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Pham Hoai Nam ជួបពិភាក្សាជាមួយលោកឧត្តមសេនីយ៍ត្រី Aoi Kei

ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងការពារជាតិ និងកងទ័ពនៃប្រទេសទាំងពីរតែងតែបំពេញទស្សនកិច្ចគ្នាទៅវិញទៅមក និងមានជំនួបនៅខាងក្រៅវេទិកាពហុភាគី។ កិច្ចសហប្រតិបត្តិការរវាងអង្គភាពទ័ព ការបណ្តុះបណ្តាលធនធានមនុស្ស កម្មវិធីគាំទ្រដើម្បីលើកកំពស់សមត្ថភាព ជំនះពុះពារផលវិបាកដោយសារសង្គ្រាម... ត្រូវបានយកចិត្តទុកដាក់ លើកកំពស់ និងអនុវត្តប្រកបដោយជាក់ស្តែង។ ភាគីទាំងពីរគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាការពារជាតិពហុភាគី ជាពិសេសក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM+)។ លោកឧត្តមសេនីយ៍ឯក Pham Hoai Nam បានអះអាងថា កម្មវិធីជួបប្រាស្រ័យនាយទាហាន ដែលត្រូវបានស្នើឡើង និងគាំទ្រដោយអង្គការមូលនិធិសន្តិភាព Sasakaw បានរួមចំណែកដល់សមិទ្ធិផលក្នុងទំនាក់ទំនងការពារជាតិ វៀតណាម-ជប៉ុន ក្នុងប៉ុន្មានឆ្នាំកន្លងមក។

លោកឧត្តមសេនីយ៍ត្រី Aoi Kei មេបញ្ជាការនៃបញ្ជាការដ្ឋានប្រព័ន្ធបញ្ជាព័ត៌មាន កងកម្លាំងស្វ័យការពារជើងគោកជប៉ុន ប្រធានគណៈប្រតិភូបានសម្តែងនូវគោលបំណងចង់ឱ្យទំនាក់ទំនងសហប្រតិបត្តិការរវាងភាគីទាំងពីរត្រូវបានរឹតបន្តឹងកាន់តែខ្លាំងឡើង ជាពិសេសក្នុងវិស័យការពារជាតិ និងសន្តិសុខ។ លោកឧត្តមសេនីយ៍ត្រី Aoi Kei ជឿជាក់ថា កម្មវិធីជួបប្រាស្រ័យលើកនេះនឹងរួមចំណែកពង្រឹងទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្មាភិបាល នាយទាហាននៃក្រសួងការពារប្រទេសទាំងពីរ រវាងកងទ័ពប្រជាជនវៀតណាម និងកងកម្លាំងស្វ័យការពារជប៉ុន៕

បកប្រែដោយ Huyen Trang