តាងនាមថ្នាក់ដឹកនាំ និងប្រជាជនទីក្រុងហូជីមិញ លោក Vo Van Hoan បានអបអរសាទរចំពោះសមិទ្ធិផលដែលកម្ពុជាសម្រេចបានក្នុងរយៈពេល ៧១ ឆ្នាំកន្លងមក ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងការគ្រប់គ្រងរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកបានសម្តែងនូវក្តីសប្បាយរីករាយចំពោះការអភិវឌ្ឍដ៏ល្អនៃទំនាក់ទំនងរវាងវៀតណាម និងកម្ពុជា ជាពិសេសលើវិស័យការទូត នយោបាយ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។

លោក Vo Van Hoan បានឲ្យដឹងថា ទីក្រុងហូជីមិញតែងតែជាមូលដ្ឋានឈានមុខគេក្នុងប្រទេសក្នុងការអនុវត្តសកម្មភាពសហប្រតិបត្តិការតភ្ជាប់ជាមួយកម្ពុជា រួមចំណែកថែរក្សា ពូនជ្រំ និងអភិវឌ្ឍទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណីយូរអង្វែងរវាងវៀតណាម និងកម្ពុជា។ ទីក្រុងហូជីមិញមានបំណង និងត្រៀមខ្លួនជាស្រេចជាមួយដៃគូ និងមូលដ្ឋាននានារបស់កម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការអប់រំប្រពៃណីដល់យុវជនជំនាន់ក្រោយ រួមចំណែកថែរក្សា ពូនជ្រំ និងអភិវឌ្ឍទំនាក់ទំនងរវាងវៀតណាម និងកម្ពុជានិយាយរួម រវាងទីក្រុងហូជីមិញ និងមូលដ្ឋានរបស់កម្ពុជានិយាយដោយឡែក។

leftcenterrightdel
ថ្នាក់ដឹកនាំទីក្រុងហូជីមិញ អបអរសាទរខួបលើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិកម្ពុជា

លោក ចាន់ សូរីកា អគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងហូជីមិញ បានថ្លែងអំណរគុណចំពោះមនោសញ្ចេតនាដែលរដ្ឋបាល និងប្រជាជនទីក្រុងហូជីមិញ ជូនចំពោះប្រជាជនកម្ពុជា ក្នុងឱកាសរំលឹកខួបលើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិកម្ពុជា។ លោក ចាន់ សូរីកា បានសម្តែងនូវក្តីសោមនស្សរីករាយចំពោះការអភិវឌ្ឍដ៏ល្អនៃទំនាក់ទំនងប្រពៃណី កម្ពុជា-វៀតណាម ដែលបង្ហាញតាមរយៈដំណើរទស្សនកិច្ចថ្នាក់ជាន់ខ្ពស់របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក្នុងរយៈពេលកន្លងមក ក៏ដូចជាលទ្ធផលវិជ្ជមានក្នុងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរក្នុងឆ្នាំ២០២៤។

លោក ចាន់ សូរីកា បានសម្តែងនូវគោលបំណងថា នាពេលខាងមុខ ទីក្រុងហូជីមិញនឹងបន្តអនុវត្តកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ បណ្តុះបណ្តាល និងផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ជាពិសេសដល់មូលដ្ឋានជួបការលំបាកជាច្រើនក្នុងប្រទេសកម្ពុជា។ ទន្ទឹមនឹងនោះ លោកក៏បានសង្ឃឹមដែរថានឹងចូលរួមជាមួយទីក្រុងហូជីមិញ ក្នុងការជំរុញសកម្មភាពសម្របសម្រួលរៀបចំវេទិកាពាណិជ្ជកម្ម និងសន្និសីទជំរុញការវិនិយោគ ពាណិជ្ជកម្មរវាងបណ្តាមូលដ្ឋានរបស់វៀតណាម និងមូលដ្ឋានរបស់កម្ពុជា៕

បកប្រែដោយ Huyen Trang