ក្នុងឱកាសនេះ ថ្នាក់ដឹកនាំវ័យក្មេងនៃកងទ័ពប្រជាជនវៀតណាម និងកងយោធពលខេមរភូមិន្ទ បានវាយតម្លៃខ្ពស់ចំពោះគំរូជាច្រើនក្នុងការកសាងអង្គភាពរឹងមាំលើគ្រប់ជ្រុងជ្រោយនៃកងពលធំលេខ៥។ ទន្ទឹមនឹងនោះ ភាគីទាំងពីរបានចែករំលែកបទពិសោធន៍ក្នុងការហ្វឹកហ្វឺន លើកកម្ពស់គុណភាពនៃការត្រៀមប្រយុទ្ធ ការគ្រប់គ្រងវិន័យ និងការលើកកម្ពស់សោភ័ណ្ឌភាពបៃតង និងស្អាត...

leftcenterrightdel
ថ្នាក់ដឹកនាំវ័យក្មេងនៃកងទ័ពប្រជាជនវៀតណាម និងកងយោធពលខេមរភូមិន្ទកម្ពុជា មកទស្សនា និងផ្លាស់ប្តូរបទពិសោធន៍នៅកងពលធំលេខ៥ យោធភូមិភាគទី៧ (រូបថត៖ baoquankhu7.vn)

តាមរយៈដំណើរទស្សនកិច្ចនេះ ថ្នាក់ដឹកនាំវ័យក្មេងនៃកងយោធពលខេមរភូមិន្ទបានយល់កាន់តែស៊ីជម្រៅអំពីប្រពៃណីរបស់កងទ័ពប្រជាជនវៀតណាម ក៏ដូចជាតួនាទី និងការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំវ័យក្មេងក្នុងការពង្រីកប្រពៃណីក្នុងការកសាងអង្គភាពរឹងមាំលើគ្រប់ជ្រុងជ្រោយ និងពូនជ្រំចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណីដ៏ល្អរវាងកងទ័ពប្រជាជនវៀតណាម និងកងយោធពលខេមរភូមិន្ទ៕

បកប្រែដោយ Thuy Anh