កងទ័ពការពារព្រំដែនខេត្ត Dak Lak និងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បង្កើនកិច្ចសហប្រតិបត្តិការ
កប.អនឡាញ - នាថ្ងៃទី ២៨ ខែតុលា នៅទីក្រុង Buon Ma Thuot ខេត្ត Dak Lak បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Lak និងស្នងការរដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ នៅតំបន់ព្រំដែនឆ្នាំ២០២៤ និងទិសដៅសហប្រតិបត្តិការឆ្នាំ២០២៥។