ក្រុម K51 ចេញដំណើរទៅជីករុករក និងធ្វើមាតុភូមិនិវត្ដន៍អដ្ឋិធាតុយុទ្ធជនដែលពលីនៅសម័យសង្គ្រាមនៅកម្ពុជា
កប.អនឡាញ - នារសៀលថ្ងៃទី ៥ វិច្ឆិកា គណៈកម្មាធិការដឹកនាំការជីករុករក ធ្វើមាតុភូមិនិវត្ដន៍អដ្ឋិធាតុ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុរបស់យុទ្ធជនពលី (ហៅកាត់ថា គណៈកម្មការដឹកនាំលេខ ៥១៥) ខេត្ត Dak Lak បានរៀបចំពិធីប្រគល់ភារកិច្ចដល់ក្រុម K51 ចេញដំណើរទៅជីករុករក និងធ្វើមាតុភូមិនិវត្ដន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ដ និងអ្នកជំនាញការវៀតណាមនារដូវប្រាំង ២០២៤ - ២០២៥ ដែលពលីនៅសម័យសង្គ្រាមនៅកម្ពុជា។
ចូលរួមក្នុងការជីករុករក និងធ្វើមាតុភូមិនិវត្ដន៍អដ្ឋិធាតុយុទ្ធជនពលីនេះ មានកម្មាភិបាល និងយុទ្ធជនចំនួន ៦៧ នាក់ នៃក្រុម K51 បញ្ជាការដ្ឋានយោធាខេត្ត Dak Lak។ ក្រុមការងារនឹងទៅបំពេញការងារនៅខេត្តមណ្ឌលគិរី ព្រះរាជាណាចក្រកម្ពុជា។
ចាប់ពីពេលនេះរហូតដល់ដំណាច់ខែឧសភា ឆ្នាំ២០២៥ ក្រៅពីការជីករុករក និងធ្វើមាតុភូមិនិវត្ដន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមដែលពលីក្នុងសម័យសង្គ្រាមនៅកម្ពុជា ក្រុមការងារក៏បានផ្តល់អំណោយ ពិនិត្យសុខភាព និងចែកថ្នាំដល់ប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរី។ អាស្រ័យហេតុនេះ ពង្រឹងទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រជាជនខេត្តទាំងពីរនៃប្រទេសទាំងពីរ។
|
|
គណៈកម្មាធិការប្រជាជនខេត្ត Dak Lak ផ្ដល់ប័ណ្ណសរសើរដល់អង្គភាព និងបុគ្គលក្នុងការបំពេញភារកិច្ចក្នុងរដូវប្រាំងឆ្នាំ ២០២៣-២០២៤ |
ថ្លែងក្នុងពិធីចេញដំណើរ លោកស្រី H Yim Kđoh អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dak Lak ប្រធានគណៈកម្មការដឹកនាំលេខ ៥១៥ ខេត្ត Dak Lak បានស្នើឲ្យបញ្ជាការដ្ឋានយោធាខេត្ត និងបញ្ជាការដ្ឋានក្រុម K51 ត្រូវការយកចិត្តទុកដាក់លើជីវភាពរស់នៅទាំងស្មារតី និងសំភារៈ ធានាសុខភាពដល់កម្មាភិបាល និងយុទ្ធជនបំពេញភារកិច្ចដែលបានប្រគល់ជូនដោយជោគជ័យ។ សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាជនខេត្តមណ្ឌលគិរី ដើម្បីបំពេញល្អនូវការចលនា រក្សាទំនាក់ទំនងសាមគ្គីភាព និងមិត្តភាពរវាងកងទ័ពវៀតណាម ជាមួយកងទ័ពនិងប្រជាជនកម្ពុជា។
ក្នុងឱកាសនេះ គណៈកម្មការដឹកនាំលេខ ៥១៥ ខេត្ត Dak Lak បានកោតសរសើរចំពោះអង្គភាព និងបុគ្គលចំនួន ៧ ដែលមានស្នាដៃល្អក្នុងការអនុវត្តការជីករុករក និងធ្វើមាតុភូមនិវត្ដន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ដ និងអ្នកជំនាញវៀតណាមនារដូវប្រាំងឆ្នាំ២០២៣-២០២៤ ដែលពលីនៅសម័យសង្គ្រាមកម្ពុជា៕
បកប្រែដោយ Pham Diep