នៅក្នុងពិធីនេះ ទីភ្នាក់ងារវៀតណាមស្វែងរកអ្នកបាត់ខ្លួន (VNOSMP) បានប្រគល់អដ្ឋិធាតុចំនួនពីរជូនភាគីអាមេរិក។ នេះគឺជាលទ្ធផលនៃការស្វែងរកជាឯកតោភាគីដែលធ្វើឡើងដោយវៀតណាមនៅតំបន់ខេត្ដ Quang Ninh និងខេត្ដ Yen Bai ក្នុងការស្វែងរកលើកទី ១៥៧។

leftcenterrightdel
ពិធីចុះហត្ថលេខាលើកំណត់ហេតុនៃការប្រគល់អដ្ឋិធាតុយោធាអាមេរិកលើកទី ១៦៨

គួររំលឹកថា កាលពីថ្ងៃទី ៣ ខែធ្នូ  អដ្ឋិធាតុទាំងនេះត្រូវបានវិភាគដោយអ្នកជំនាញផ្នែកកោសល្យវិច្ច័យវៀតណាម និងអាមេរិក និងបញ្ជាក់ថាអាចពាក់ព័ន្ធនឹងយោធិនអាមេរិកដែលបាត់ខ្លួនក្នុងសម័យសង្រ្គាមនៅវៀតណាម។ អាស្រ័យហេតុនេះអដ្ឋិធាតុនេះនឹងត្រូវបានជញ្ជូនទៅកោះហាវ៉ៃ អាមេរិកវិញ ដើម្បីធ្វើការកោសល្យវិច្ច័យបន្ថែមទៀត។

កិច្ចសហប្រតិបត្តិការមនុស្សធម៌ក្នុងការស្វែងរកយោធិនអាមេរិកដែលបាត់ខ្លួនក្នុងសម័យសង្រ្គាមនៅវៀតណាមត្រូវបានប្រទេសទាំងពីរអនុវត្តក្រោយពីកិច្ចព្រមព្រៀង​ទីក្រុងប៉ារីសដែលបានចុះហត្ថលេខាក្នុងឆ្នាំ ១៩៧៣ ហើយរហូតមកដល់ពេលនេះទទួលបានលទ្ធផលវិជ្ជមានដូចជា៖ ការកំណត់អត្តសញ្ញាណ និងប្រគល់អដ្ឋិធាតុយោធិនអាមេរិកជាង ៧៣០ ដែលបាត់ខ្លួនក្នុងសម័យសង្គ្រាមនៅវៀតណាមជូនភាគីអាមេរិក។ ក្នុងបរិបទដែលប្រទេសទាំងពីរទើបតែបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងខែកញ្ញា ឆ្នាំ ២០២៣។ សកម្មភាពនេះបន្តទទួលបានការយកចិត្តទុកដាក់ និងក្លាយជាសសរស្តម្ភសំខាន់នៃកិច្ចសហប្រតិបត្តិការ ហើយមិនត្រឹមតែបង្ហាញពីស្មារតីមនុស្សធម៌របស់ប្រជាជនវៀតណាមប៉ុណ្ណោះទេ ថែមទាំងជួយផ្សះផ្សាររបួសនៃសង្គ្រាម ពង្រឹងទំនុកចិត្ត និងសុច្ឆន្ទៈ និងបង្កើតលក្ខខណ្ឌសម្រាប់ការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការវៀតណាម-អាមេរិក កាន់តែស៊ីជម្រៅក្នុងវិស័យជាច្រើនផងដែរ៕

បកប្រែដោយ Pham Diep