ក្នុងប៉ុន្មានថ្ងៃក្រោយបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៥ ក្រុម K៥៣ បានប្រមូលផ្ដុំអដ្ឋិធាតុ ២ អដ្ឋិធាតុនៅស្រុក Xaysetha ខេត្ត Attapeu។ អង្គភាពកំពុងយកគំរូសំណាកដើម្បីធ្វើតេស្ត DNA។

leftcenterrightdel
កម្មាភិបាល និងយុទ្ធជននៃក្រុម K៥៣ ប្រមូលអដ្ឋិធាតុយុទ្ធជនពលីនៅឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី ក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

នៅឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី ក្រុម K៥៣ បានប្រមូលអដ្ឋិធាតុយុទ្ធជនពលី ០១ អដ្ឋិធាតុ ហើយក្នុងស្រុកអូរជុំ ខេត្តរតនគិរី ក្រុមបានរកឃើញសិលាចារិកមួយផ្ទាំងដែលមានឈ្មោះ Le Ba Na ស្រុក Hoang Hoa ខេត្ត Thanh Hoa។ បច្ចុប្បន្ន បញ្ជាការដ្ឋានយោធាខេត្ត Kon Tum កំពុងកំណត់អត្តសញ្ញាណ។

លោកវរសេនីយ៍ឯកបំរុង Le Cong Khoa ប្រធានក្រុម K៥៣ បានឲ្យដឹងថា ដោយមានការប្តេជ្ញាចិត្តខ្ពស់បំផុតក្នុងការបំពេញភារកិច្ច បន្ទាប់ពីទទួលបានព័ត៌មាន ក្រុមបានចេញដំណើរភ្លាមៗ ដូច្នេះទោះបីជាក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិក៏ដោយ ក៏ក្រុមបានទៅស្វែងរកនៅភូមិនានា ហើយរកឃើញអដ្ឋិធាតុយុទ្ធជនពលីចំនួន ៣ អដ្ឋិធាតុពោលខាងលើ។ នេះជាជ័យជម្នះលើកដំបូងនៃឆ្នាំ២០២៥ របស់ក្រុម K៥៣ ទាំងមូល៕

បកប្រែដោយ Thuy Anh