ក្រុម K៧៣ បញ្ជាការដ្ឋានយោធាខេត្ត Long An ត្រៀមខ្លួនជាស្រេចចេញដំណើរលើកទី២ ទៅបំពេញភារកិច្ច នៅដំណាក់កាលទី២៤ (រដូវប្រាំង ២០២៤-២០២៥)
កប.អនឡាញ - នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ក្រុមបេសកកម្មនៃគណៈកម្មាធិការដឹកនាំលេខ៥១៥ យោធភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាម ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី Nguyen Van Hoang អនុប្រធានសេនាធិការយោធភូមិភាគ អនុប្រធានគណៈកម្មាធិការដឹកនាំលេខ៥១៥ នៃយោធភូមិភាគ និងតំណាងការិយាល័យមានសមត្ថកិច្ចនៃយោធភូមិភាគទី៧ បានចុះពិនិត្យក្រុម K៧៣ បញ្ជាការដ្ឋានយោធាខេត្ត Long An មុនពេលចេញដំណើរទៅបំពេញភារកិច្ចរុករក ប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម និងអ្នកជំនាញវៀតណាមដែលពលីជីវិតនៅកម្ពុជាក្នុងសម័យសង្រ្គាម លើកទី២ ដំណាក់កាលទី២៤ (រដូវប្រាំង ២០២៤-២០២៥)។
ក្នុងដំណើរលើកទី១ ដំណាក់កាលទី២៤ (រដូវប្រាំង ២០២៤-២០២៥) ក្រុម K៧៣ បានស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ៥០ អដ្ឋិធាតុ នៅខេត្តស្វាយរៀង ខេត្តបាត់ដំបង និងខេត្តប៉ៃលិន ក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្នុងរយៈពេលបំពេញបេសកកម្ម ក្រុម K៧៣ បានសហការយ៉ាងជិតស្និទ្ធជាមួយតំបន់ប្រតិបត្តការសឹករងនៃបណ្ដាខេត្តរបស់កម្ពុជា ផ្សព្វផ្សាយ និងចលនាប្រជាជនក្នុងការផ្តល់ព័ត៌មាន ជួយឲ្យការប្រមូលទទួលបានលទ្ធផលល្អ។
    |
 |
លោកឧត្តមសេនីយ៍ត្រី Nguyen Van Hoang ជូនអំណោយដល់ក្រុម K៧៣ |
ក្នុងអំឡុងពេលនេះ ក្រុម K៧៣ បានបន្តបំពេញភារកិច្ចនៅខេត្តស្វាយរៀង ខេត្តបាត់ដំបង និងខេត្តប៉ៃលិន ដោយទទួលបានព័ត៌មានចំនួន ៧១ អំពីផ្នូរនៃយុទ្ធជនពលី។ ក្នុងដំណើរលើកទី២ ដំណាក់កាលទី២៤នេះ ក្រុមគ្រោងស្វែងរក និងប្រមូលផ្ដុំបាន ៥០ អដ្ឋិធាតុនៃយុទ្ធជនពលី។
តាងនាមឲ្យគណៈកម្មាធិការដឹកនាំលេខ៥១៥ លោកឧត្តមសេនីយ៍ត្រី Nguyen Van Hoang បានកោតសរសើរចំពោះស្មារតីទទួលខុសត្រូវរបស់កម្មាភិបាល និងយុទ្ធជននៃក្រុម K៧៣ ដែលត្រៀមរៀបចំឲ្យបានល្អមុនពេលចេញដំណើរទៅបំពេញភារកិច្ចនា។
លោកបានស្នើឲ្យក្រុម K៧៣ បន្តក្តាប់យ៉ាងម៉ឺងម៉ាត់នូវស្ថានការណ៍ក្នុងតំបន់ ពិនិត្យឧបករណ៍និងសម្ភារៈ ព្រមទាំងទទួលបានព័ត៌មានយ៉ាងម៉ឺងម៉ាត់អំពីផ្នូរនៃយុទ្ធជនពលី រក្សាទំនាក់ទំនងសាមគ្គីភាពក្នុងក្រុម ជួយគ្នាបំពេញល្អភារកិច្ច។ ព្រមទាំង សហការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាននៅប្រទេសកម្ពុជា ដើម្បីធ្វើឲ្យបានល្អក្នុងកិច្ចការបរទេស និងការចលនាមហាជន គោរពតាមវិន័យ និងច្បាប់នៃកម្ពុជា ធានាបាននូវសុវត្ថិភាព ហើយខិតខំបំពេញភារកិច្ចដែលបានកំណត់ដោយជោគជ័យ៕
បកប្រែដោយ Thuy Anh