កិច្ចប្រជុំបូកសរុបបឋមលទ្ធផលការងារសម្របសម្រួលផ្សព្វផ្សាយច្បាប់និងការរុករក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលី
កប.អនឡាញ - នាថ្ងៃទី ១៤ ខែវិច្ឆិកា ក្រសួងការពារប្រទេសវៀតណាម និងសមាគមអតីតយុទ្ធជនវៀតណាម បានរៀបចំកិច្ចប្រជុំបូកសរុបបឋមលទ្ធផលការសម្របសម្រួលរវាងក្រសួងការពារប្រទេស និងសមាគមអតីតយុទ្ធជនវៀតណាមក្នុងការងារផ្សព្វផ្សាយ និងអប់រំច្បាប់ ពិគ្រោះយោបល់ផ្នែកច្បាប់ កសាងច្បាប់អំពីយោធា ការពារជាតិនិងការសម្របសម្រួលក្នុងការរុករក ប្រមូល និងកំណត់អត្ដសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី។