កម្មាភិបាល និងយុទ្ធជននៃក្រុម K៥២ ជិត ៧០ នាក់ ដែលចូលរួមការស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីលើកនេះនឹងទៅបំពេញភារកិច្ចនៅខេត្តរតនគិរី ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ ចាប់ពីពេលនេះរហូតដល់ចុងរដូវប្រាំងនៅពាក់កណ្តាលឆ្នាំ២០២៥។

leftcenterrightdel
កម្មាភិបាល និងយុទ្ធជន ៧០ នាក់នៃក្រុម K៥២ ចេញដំណើរទៅបំពេញភារកិច្ចស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីក្នុងសម័យសង្រ្គាមនៅកម្ពុជា (រូបថត៖ nhandan.vn)

ថ្លែងមតិក្នុងពិធីនេះ លោកស្រី Nguyen Thi Thanh Lich អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Gia Lai បានសង្កត់ធ្ងន់ថា ក្នុងដំណើរការបំពេញភារកិច្ច កម្មាភិបាល និងយុទ្ធជនត្រូវគោរពយ៉ាងម៉ឺងម៉ាត់នូវវិន័យកងទ័ព ច្បាប់របស់កម្ពុជា បទប្បញ្ញត្តិក្នុងទំនាក់ទំនងអន្តរជាតិ និងទំនៀមទម្លាប់របស់ប្រជាជនកម្ពុជា រក្សាទំនាក់ទំនងសាមគ្គីភាព និងមិត្តភាព ធានាសុវត្ថិភាពទាំងមនុស្ស និងមធ្យោបាយ ឆ្លៀតយកជំនួយពីអាជ្ញាធរមូលដ្ឋាន និងប្រជាជនកម្ពុជា ហើយទៅពិនិត្យ ស្វែងរក និងប្រមូលភ្លាមៗ...

ក្នុងឱកាសនេះដែរ គណៈកម្មការដឹកនាំលេខ៥១៥ ខេត្ត Gia Lai និងថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ននានានៅមូលដ្ឋាន និងអង្គភាព ក៏បានជូនអំណោយលើកទឹកចិត្តក្រុម K៥២ ដែលចេញដំណើរទៅបំពេញភារកិច្ច៕

បកប្រែដោយ Thuy Anh