គណៈប្រតិភូគណៈកម្មការដឹកនាំលេខ ៥១៥ ខេត្ត Binh Phuoc ដឹកនាំដោយលោកវរសេនីយ៍ឯក Pham Khac Toan មេបញ្ជាការរង នាយសេនាធិការនៃបញ្ជាការដ្ឋានយោធាខេត្ត។

ក្នុងពិធីនេះ  គណៈប្រតិភូគណៈកម្មការដឹកនាំលេខ ៥១៥  ខេត្ត Binh Phuoc និងអង្គភាពជំនាញខេត្តទាំងពីរនៃកម្ពុជាបានពិភាក្សា និងវាយតម្លៃខ្ពស់ចំពោះការសម្របសម្រួលក្នុងការអនុវត្តកិច្ចព្រមព្រៀងរបស់រដ្ឋាភិបាលវៀតណាម-កម្ពុជា និងឯកសារកិច្ចសហប្រតិបត្តិការរវាងខេត្ត Binh Phuoc និងខេត្តក្រចេះ និងកំពង់ធំ ស្ដីពីការជិករុករក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមដែលពលីជីវិតកាលពីសម័យសង្គ្រាមនៅកម្ពុជានៅតាមខេត្ដនានាទទួលបានលទ្ធផលល្អជាច្រើន។

leftcenterrightdel
ពិធីចុះហត្ថលេខាលើគណៈកម្មាធិការដឹកនាំលេខ ៥១៥ ខេត្ត Binh Phuoc ជាមួយគណៈកម្មាធិការជំនាញខេត្តក្រចេះ

គណៈប្រតិភូគណៈកម្មការដឹកនាំលេខ ៥១៥ ខេត្ត Binh Phuoc បានពិភាក្សា និងឯកភាពជាមួយអង្គភាពរបស់កម្ពុជាបន្តសម្របសម្រួលក្នុងការជីករុករក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមក្នុងដំណាក់កាលទី ២៤ (រដូវប្រាំង ២០២៤ - ២០២៥) ដែលពលីជីវិតក្នុងខេត្តក្រចេះនិងកំពង់ធំ កាលពីសម័យសង្គ្រាមនៅកម្ពុជា។

leftcenterrightdel
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅខេត្តកំពង់ធំ

អាស្រ័យហេតុនេះ គណៈកម្មាធិការជំនាញខេត្តទាំងពីរនៃកម្ពុជាបន្តរៀបចំការឃោសនា និងចលនាប្រជាជនចូលរួមស្វែងរកអដ្ឋិធាតុ និងចូលរួមពិធីជូនដំណើរអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមត្រឡប់មកកាន់ខេត្ត Binh Phuoc វិញ; ទន្ទឹមនឹងនោះ រៀបចំកងកម្លាំងសន្តិសុខ ធានាសុវត្ថិភាពដាច់ខាតលើគ្រប់ទិដ្ឋភាពសម្រាប់ក្រុម K72 (បញ្ជាការដ្ឋានយោធាខេត្ត Binh Phuoc) ក្នុងដំណើរការបំពេញភារកិច្ច។

ក្រុម K72 ខេត្ត Binh Phuoc បានសហការយ៉ាងសកម្មជាមួយកងកម្លាំងពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាជននៃខេត្តនានា ចូលរួមស្វែងរកនិងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមទទួលបានលទ្ធផលល្អបំផុត៕

បកប្រែដោយ Pham Diep