លោក Nguyen Thanh Nhan បានទទួលស្គាល់ និងលើកសរសើរចំពោះស្នាដៃដែលក្រុម K92 សម្រេចបាននាពេលថ្មីៗនេះ។ ការស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលី គឺជាភាកិច្ចដ៏វិសេសវិសាល ដូច្នេះ កម្មាភិបាល និងយុទ្ធជននៃក្រុម K92 ត្រូវលើកតម្កើងស្មារតីសាមគ្គីភាព ពុះពារជំនះការលំបាក និងបំពេញការងារចលនាមហាជន និងការទូតប្រជាជនឲ្យបានល្អ  សក្តិសមនឹងវប្បធម៌ ទំនៀមទម្លាប់របស់មូលដ្ឋាន; បង្កើនជំនាញភាសាខ្មែរ ដើម្បីបំពេញភារកិច្ចដែលបានប្រគល់ជូនប្រកបដោយជោគជ័យ។ល។

leftcenterrightdel
លោក Nguyen Thanh Nhan អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Kien Giang (ស្តាំដៃ) ផ្តល់អំណោយដល់ក្រុម K92 ដែលកំពុងបំពេញភារកិច្ចស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីនៅកម្ពុជា (រូបថត៖ kiengiang.vn)

ចាប់ពីថ្ងៃទី ១១ ខែតុលា គណៈកម្មការដឹកនាំលេខ ៥១៥ នៃខេត្ត Kien Giang បានរៀបចំពិធីប្រគល់ភារកិច្ចឱ្យក្រុម K92 ស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីដែលបានពលីជីវិតនៅកម្ពុជាក្នុងរដូវប្រាំងឆ្នាំ ២០២៤-២០២៥។ មកទល់បច្ចុប្បន្ននេះ ក្រុម K92 នឹងស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ២៤ អដ្ឋិធាតុ ដែលក្នុងនោះ មានអដ្ឋិធាតុយុទ្ធជនពលីចំនួន ១៩ នៅស្រុក Kien Luong និងអដ្ឋិធាតុយុទ្ធជនពលីចំនួន ៥ នៅខេត្តកំពត ព្រះរាជាណាចក្រកម្ពុជា៕

បកប្រែដោយ Huyen Trang