ក្នុងស្មារតីសាមគ្គីភាព មិត្តភាពពិសេស ការយោគយល់គ្នា និងការគោរពគ្នាទៅវិញទៅមក ភាគីទាំងពីរបានពិនិត្យ និងវាយតម្លៃពីភាពចាំបាច់ និងផលប៉ះពាល់នៃការសាងសង់អាគារសម្រាប់ក្រុមការងារការពារព្រំដែន និងបើកទូលាយផ្លូវល្បាតតាមព្រំដែន នៅចំណុចប្រសព្វនៃខ្សែព្រំដែននៅខាងភាគីវៀតណាម និងឯកភាពថាការសាងសង់អាគារសម្រាប់ក្រុមការងារការពារព្រំដែន និងបើកទូលាយផ្លូវល្បាតតាមព្រំដែន នៅចំណុចប្រសព្វនៃខ្សែព្រំដែននៅខាងភាគីវៀតណាមគឺចាំបាច់ដើម្បីធានាលក្ខខណ្ឌលើហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបម្រើជំនួបប្រាស្រ័យមិត្តភាពការពារជាតិរវាងប្រទេសទាំងបីវៀតណាម-ឡាវ-ចិនឆ្នាំ២០២៥ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ភ្ញៀវទេសចរមកទស្សនាចំណុចប្រសព្វនៃខ្សែព្រំដែន និងការចល័ត ការគ្រប់គ្រង ការការពារព្រំដែនរបស់កម្លាំងមានសមត្ថកិច្ចរបស់វៀតណាម។

leftcenterrightdel
ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា

ភាគីទាំងពីរបានឯកភាពថា ក្នុងរយៈពេល ២០ ថ្ងៃ ចាប់ពីថ្ងៃចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា នឹងបំពេញបែបបទតាមបទប្បញ្ញត្តិ របាយការណ៍ជាលាយលក្ខណ៍អក្សរជូនដល់ស្ថាប័នទទួលបន្ទុកព្រំដែនមជ្ឈិមនៃភាគីនីមួយៗ ហើយដាក់ជូនថ្នាក់ខាងលើដើម្បីពិនិត្យ និងជូនដំណឹងគ្នាទៅវិញទៅមក អំពីលទ្ធផលតាមរយៈបណ្តាញការបរទេស។

ក្នុងឱកាសខួបលើកទី៤៩ នៃទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៥ / ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤) លោកវរសេនីយ៍ឯក Pham Hong Giang មេបញ្ជាការរងនៃបញ្ជាការដ្ឋានការពារព្រំដែនខេត្ត Dien Bien (វៀតណាម) បានផ្ញើសារអបអរសាទរចំពោះសមាជិកនៃក្រុមបេសកកម្មខេត្ត Phongsaly ព្រមទាំង សង្ឃឹមថាភាគីទាំងពីរនឹងសហការយ៉ាងជិតស្និទ្ធ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ស្ថាប័នពាក់ព័ន្ធនៃខេត្តទាំងពីរអនុវត្តខ្លឹមសារដែលបានព្រមព្រៀងគ្នា៕

បកប្រែដោយ Thuy Anh