លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានសង្កត់ធ្ងន់ថា សកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ គឺជាអាទិភាពមួយក្នុងគោលនយោបាយការបរទេសការពារជាតិរបស់វៀតណាម។ នេះជាយន្តការសំខាន់ក្នុងដំណើរការអនុវត្តគោលនយោបាយការបរទេសឯករាជ្យ ម្ចាស់ការ ពហុភាគីភាវូបនីយកម្ម ពិពិធកម្ម បុរេសកម្ម និងសមាហរណកម្មអន្តរជាតិយ៉ាងសកម្មរបស់វៀតណាម។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong ទទួលជួបលោកឧត្តមសេនីយ៍ទោ Vanthong Bouttavong

លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍ និងគាំទ្រឡាវក្នុងការកសាងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានឲ្យដឹងថា ដំណើរទស្សនកិច្ចការងាររបស់លោក​អនុប្រធាន​អគ្គសេនាធិការ នៃកងទ័ពប្រជាជនឡាវ និងគណៈប្រតិភូក្រសួងការពារជាតិឡាវនៅវៀតណាម បង្ហាញពីការប្តេជ្ញាចិត្តនយោបាយរបស់ឡាវក្នុងការចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong ប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោកឧត្តមសេនីយ៍ទោ Vanthong Bouttavong

នៅក្នុងជំនួប លោកឧត្តមសេនីយ៍ទោ Vanthong Bouttavong បានជម្រាបជូនអំពីលទ្ធផលនៃកិច្ចពិភាក្សាការងារជាមួយនាយកដ្ឋានរក្សាសន្តិភាពវៀតណាម។ លោកឧត្តមសេនីយ៍ទោ Vanthong Bouttavong បានអះអាងថា បទពិសោធន៍របស់វៀតណាមក្នុងការចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនឹងជាមេរៀនដ៏មានតម្លៃសម្រាប់កងទ័ពប្រជាជនឡាវក្នុងការកសាងកម្លាំងរក្សាសន្តិភាព។ កងទ័ពប្រជាជនឡាវមានគោលបំណងចង់ឲ្យវៀតណាមជួយកសាងកម្លាំងរក្សាសន្តិភាព ជាពិសេសលើវិស័យដូចជាការកសាងច្រករបៀងផ្លូវច្បាប់សម្រាប់ការចូលរួមកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការិយាល័យធ្វើការ ការហ្វឹកហ្វឺនកងកម្លាំង រួមទាំងការចាត់បញ្ជូនកងកម្លាំងទៅកាន់វៀតណាមដើម្បីហ្វឹកហ្វឺនការរក្សាសន្តិភាព។

គួរបញ្ជាក់ថា នាព្រឹកថ្ងៃដដែល នៅទីក្រុងហាណូយ គណៈប្រតិភូនៃកងទ័ពប្រជាជនឡាវ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ Vanthong Bouttavong បានជួបពិភាក្សាការងារជាមួយនាយកដ្ឋានរក្សាសន្តិភាពវៀតណាម៕

បកប្រែដោយ Huyen Trang