leftcenterrightdel
កងកម្លាំងជួយជម្នះផលវិបាកនៃគ្រោះរញ្ជួយដីរបស់វៀតណាមទៅដល់អាកាសយានដ្ឋានអន្តរជាតិ Yangon
leftcenterrightdel
កម្មាភិបាល និងបុគ្គលិក នៃស្ថានទូតវៀតណាមប្រចាំប្រទេសមីយ៉ាន់ម៉ា ទទួលស្វាគមន៍ក្រុមបេសកកម្មនៅអាកាសយានដ្ឋាន
leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Pham Van Ty ប្រធានក្រុមបេសកកម្មវៀតណាម ជួបពិភាក្សាការងារជាមួយអភិបាលក្រុង Yangon

ទទួលស្វាគមន៍ក្រុមបេសកកម្មមានតំណាងអាជ្ញាធរមូលដ្ឋាន ឯកអគ្គរដ្ឋទូតវៀតណាម អនុព័ន្ធយោធាវៀតណាម និងបុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅមីយ៉ាន់ម៉ា

ជួបពិភាក្សាការងារជាមួយ លោក U Soe Thein អភិបាលក្រុង Yangon នៅអាកាសយានដ្ឋាន Yangon លោកឧត្តមសេនីយ៍ត្រី Pham Van Ty ប្រធានក្រុមបេសកកម្មវៀតណាម បានសម្តែងការរំលែកទុក្ខយ៉ាងជ្រាលជ្រៅជាមួយមីយ៉ាន់ម៉ាចំពោះការខាតបង់យ៉ាងធ្ងន់ធ្ងរដែលបណ្តាលមកពីការរញ្ជួយដីកាលពីថ្ងៃទី ២៨ ខែមីនា ហើយសង្ឃឹមថាប្រទេសមីយ៉ាន់ម៉ានឹងងើបឡើងវិញពីគ្រោះមហន្តរាយ នាពេលឆាប់ៗនេះ។ លោកអភិបាលក្រុង Yangon បានថ្លែងអំណរគុណដល់កងទ័ពប្រជាជនវៀតណាមដែលបានចាត់បញ្ជូនកម្លាំងភ្លាមៗដើម្បីជួយគាំទ្រមីយ៉ាន់ម៉ាក្នុងការជម្នះផលវិបាកនៃការរញ្ជួយដី ហើយសង្កត់ធ្ងន់ថានេះបង្ហាញពីមនោសញ្ចេតនាល្អរវាងប្រទេសទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ។

leftcenterrightdel
 
leftcenterrightdel
 
leftcenterrightdel
កងកម្លាំងជួយជម្នះផលវិបាកនៃគ្រោះរញ្ជួយដីរបស់វៀតណាមនៅអាកាសយានដ្ឋានអន្តរជាតិ Yangon

បន្ទាប់ពីបានទៅដល់អាកាសយានដ្ឋាន ក្រុមបេសកកម្មនៃកងទ័ពប្រជាជនវៀតណាមបានបន្តធ្វើដំណើរតាមរថយន្តទៅកាន់កន្លែងប្រមូលផ្តុំនៅរដ្ឋធានី Naypyidaw ដែលមានចម្ងាយប្រហែល ៤៥០ គីឡូម៉ែត្រពីទីក្រុង Yangon ដើម្បីពិភាក្សា និងសម្របសម្រួលជាមួយភាគីមិត្តក្នុងការដាក់ពង្រាយផែនការស្វែងរកជនរងគ្រោះ៕

បកប្រែដោយ Duy Hoan