គណៈកម្មការដឹកនាំលេខ៥១៥ ខេត្ត Dak Lak ចុះពិនិត្យ និងជូនពរឆ្នាំថ្មីដល់ក្រុម K៥១ ដែលបំពេញបេសកកម្មនៅកម្ពុជា
កប.អនឡាញ - ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែមករា គណៈកម្មការដឹកនាំលេខ ៥១៥ ខេត្ត Dak Lak ដឹកនាំដោយលោកវរសេនីយ៍ឯក Tran Minh Trong ប្រធាននយោបាយនៃបញ្ជាការដ្ឋានយោធាខេត្ត អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការដឹកនាំលេខ ៥១៥ ខេត្ត Dak Lak បានចុះត្រួតពិនិត្យ សួរសុខទុក្ខ និងជូនពរឆ្នាំថ្មីជូនចំពោះក្រុម K៥១ ដែលកំពុងបំពេញបេសកកម្មស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដែលពលីក្នុងសម័យសង្គ្រាម នៅខេត្តមណ្ឌលគិរី នៅរដូវប្រាំង (២០២៤-២០២៥)។
ក្រុមបេសកម្មបានចុះពិនិត្យ និងតាមដានស្ថានភាពនៃក្រុម K៥១ ដែលឈរជើងនៅតាមបណ្តាស្រុក និងក្រុងនៃខេត្តមណ្ឌលគិរី។ នៅអង្គភាពទាំងឡាយ មេបញ្ជាការក្រុម K៥១ បានរាយការណ៍ជូនក្រុមបេសកកម្មអំពីលទ្ធផលដែលសម្រេចបានបន្ទាប់ពីរយៈពេលជាង ២ ខែនៃរដូវប្រាំង (២០២៤-២០២៥) ក្នុងការផ្សព្វផ្សាយ និងចលនានៅភូមិ ការជួយប្រជាពលរដ្ឋ កិច្ចសហការជាមួយអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធនៃប្រទេសម្ចាស់ផ្ទះ។
លោកវរសេនីយ៍ឯក Tran Minh Trong បានជូនដំណឹងដល់ក្រុម អំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម លទ្ធផលដែលកងកម្លាំងប្រដាប់អាវុធខេត្តសម្រេចបាន និងការងារធានាការពារជាតិ និងសន្តិសុខតាមមូលដ្ឋាន។ ទន្ទឹមនឹងនោះ គណៈកម្មការដឹកនាំលេខ៥១៥ ខេត្ត Dak Lak ប្រគល់អំណោយរបស់បញ្ជាការដ្ឋានយោធភូមិភាគទី៥ ខេត្ត Dak Lak ជូនកម្មាភិបាល និងយុទ្ធជននៃក្រុម K៥១។
    |
 |
គណៈកម្មការដឹកនាំលេខ៥១៥ ខេត្ត Dak Lak ប្រគល់អំណោយឆ្នាំថ្មីដល់កម្មាភិបាល និងយុទ្ធជននៃក្រុម K៥១ |
ក្នុងឱកាសនេះ ក្រុមបេសកកម្មបានទៅសាកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មី ជូនចំពោះកម្មាភិបាល និងបុគ្គលិកនៃក្រុមហ៊ុនកៅស៊ូ Dak Lak សាខាខេត្តមណ្ឌលគិរី ប្រទេសកម្ពុជា និងទៅសួរសុខទុក្ខ និងប្រគល់អំណោយដល់កងអនុសេនាធំលេខ២ តំបន់ប្រតិបត្តិការសឹករងរតនគិរី។ នៅអង្គភាពទាំងពីរ ក្រុមបេសកកម្មបានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ និងកិច្ចសហការរបស់អង្គភាពទាំងពីរក្នុងការរួមចំណែកជួយក្រុម K៥១ បំពេញល្អភារកិច្ចដែលត្រូវបានប្រគល់ជូន៕
បកប្រែដោយ Thanh Cong