ខេត្ត Binh Phuoc ប្រគល់ភារកិច្ចឲ្យក្រុម K៧២ ស្វែងរកអដ្ឋិធាតុយុទ្ធជនដែលពលីជីវិតក្នុងសម័យសង្រ្គាមនៅកម្ពុជា
កប.អនឡាញ - នារសៀលថ្ងៃទី ៤ ខែវិច្ឆិកា គណៈកម្មការដឹកនាំលេខ ៥១៥ ខេត្ត Binh Phuoc បានរៀបចំពិធីប្រគល់ភារកិច្ចដល់ក្រុម K៧២ ដែលទៅបំពេញភារកិច្ចស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីក្នុងសម័យសង្រ្គាមនៅកម្ពុជាលើកទី១ ដំណាក់កាលទី២៤ (រដូវប្រាំង ២០២៤-២០២៥)។
នៅចុងបញ្ចប់នៃដំណាក់កាលទី២៣ (រដូវប្រាំងឆ្នាំ ២០២៣-២០២៤) ក្រុម K៧២ (ខេត្ត Binh Phuoc) បានប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមចំនួន ១៤៧ អដ្ឋិធាតុ ដែលពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជា។ ចាប់ពីដើមឆ្នាំ ២០២៤ រហូតមកដល់ពេលនេះ ក្រុម K៧២ ក៏បានស្វែងរក និងប្រមូលអដ្ឋិធាតុរបស់យុទ្ធជនពលីចំនួន ១០៥ អដ្ឋិធាតុនៅក្នុងខេត្ត។
ថ្លែងសុន្ទរកថាក្នុងពិធីប្រគល់ភារកិច្ច លោកវរសេនីយ៍ឯក Pham Nhu Quan ប្រធាននយោបាយនៃបញ្ជាការដ្ឋានយោធាខេត្ត អនុប្រធានគណៈកម្មការដឹកនាំលេខ ៥១៥ ខេត្ត Binh Phuoc បានស្នើឲ្យគណៈកម្មាធិការបក្ស និងមេបញ្ជាការក្រុម K៧២ បន្តពង្រីកលទ្ធផលដែលសម្រេចបានក្នុងប៉ុន្មានឆ្នាំកន្លងមក ផ្តោតលើការជ្រួតជ្រោបតម្រូវការ និងភារកិច្ចដល់កម្មាភិបាល និងយុទ្ធជននីមួយៗ កំណត់យ៉ាងច្បាស់ថានេះជាភារកិច្ចនយោបាយ បង្ហាញពីសីលធម៌ "ផឹកទឹកនឹកដល់ប្រភព" ចំពោះមនុស្សជំនាន់មុនៗ។ ដូច្នេះ កម្មាភិបាល និងយុទ្ធជនម្នាក់ៗត្រូវសាមគ្គីភាព និងការប្តេជ្ញាចិត្តក្នុងការបំពេញភារកិច្ចដែលត្រូវបានប្រគល់ជូនដោយជោគជ័យ។
ទន្ទឹមនឹងនោះ អង្គភាពត្រូវរក្សាទំនាក់ទំនងសាមគ្គីភាព និងមិត្តភាព គោរពទំនៀមទម្លាប់ប្រពៃណី គោរពអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជននៃប្រទេសកម្ពុជា ហើយស្នើឲ្យអាជ្ញាធរបណ្ដាខេត្ត ជាពិសេសកងកម្លាំងប្រដាប់អាវុធ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពបំពេញភារកិច្ច គោរពវិន័យយ៉ាងម៉ឺងម៉ាត់ ពង្រីកគុណសម្បត្ដិដ៏ថ្លៃថ្នូរបស់កងទ័ពលោកអ៊ំហូ៕
បកប្រែដោយ Thuy Anh