ពង្រឹងទំនាក់ទំនងសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងវៀតណាម-ឡាវ-កម្ពុជា
កប.អនឡាញ - ក្នុងក្របខ័ណ្ឌនៃ AIPA-45 លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម លោក Saysomphone Phomvihane ប្រធានរដ្ឋសភាឡាវ ប្រធាន AIPA និងសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានអញ្ជើញទទួលទានអាហារព្រឹក ពិភាក្សាការងារ។
ប្រធានរដ្ឋសភាទាំងបីបានវាយតម្លៃជាឯកច្ឆ័ន្ទថា ទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម ឡាវ និងកម្ពុជា ដែលតម្រង់ទិស និងដឹកនាំដោយថ្នាក់ដឹកនាំនៃគណបក្សទាំងបីកំពុងមានការអភិវឌ្ឍន៍លើវិស័យជាច្រើន ក្នុងនោះកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ នៅតែជាសសរស្តម្ភរឹងមាំ។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគមានការអភិវឌ្ឍន៍យ៉ាងខ្លាំង។ កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀតដូចជា ទេសចរណ៍ ការអប់រំ-បណ្តុះបណ្តាល វប្បធម៌ ការផ្លាស់ប្តូរប្រជាជន និងប្រជាជន ... សម្រេចបាននូវវឌ្ឍនភាពដ៏រឹងមាំ ជាមួយនឹងទម្រង់នៃការច្នៃប្រឌិតជាច្រើន រួមចំណែកដល់ការរឹតបន្តឹងទំនាក់ទំនងរវាងប្រទេសទាំងបី។
|
|
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម លោក Saysomphone Phomvihane ប្រធានរដ្ឋសភាឡាវ ប្រធាន AIPA និងសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា |
ដើម្បីរួមចំណែកក្នុងការសម្រេចបាននូវការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងបី ប្រធានរដ្ឋសភាទាំងបីបានឯកភាពបង្កើនការផ្លាស់ប្តូរ និងទំនាក់ទំនងទ្វេភាគី និងត្រីភាគីជាប្រចាំ; សម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការត្រួតពិនិត្យ និងជំរុញការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលភាគីទាំងពីរ និងភាគីទាំងបីបានចុះហត្ថលេខា និងដាក់ពង្រាយយន្តការសហប្រតិបត្តិការភាគីទាំងបី; សហការយ៉ាងជិតស្និទ្ធិក្នុងការថែរក្សាព្រំដែនសន្តិភាព ស្ថិរភាព និងមិត្តភាពរវាងវៀតណាម-ឡាវ វៀតណាម-កម្ពុជា និងរវាងប្រទេសទាំងបី ...
ថ្នាក់ដឹកនាំរដ្ឋសភាទាំងបីបានអះអាងសារជាថ្មីអំពីអត្ថន័យ និងតួនាទីនៃយន្តការកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ វៀតណាម-ឡាវ-កម្ពុជា ក្នុងរយៈពេល ២៥ ឆ្នាំកន្លងមក ដែលបាននាំមកនូវលទ្ធផលសំខាន់ៗជាច្រើនសម្រាប់ការអភិវឌ្ឍន៍នៃប្រទេសនីមួយៗ និងរឹតបន្តឹងទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងបី ; បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងប្រទេសទាំងបី ស្របតាមតម្រូវការអភិវឌ្ឍន៍ក្នុងដំណាក់កាលថ្មី; ទន្ទឹមនឹងនោះ សង្កត់ធ្ងន់លើការជឿទុកចិត្ត សាមគ្គីភាព ដើម្បីផលប្រយោជន៍របស់ប្រទេសទាំងបី គឺសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍។
ប្រធានរដ្ឋសភានៃប្រទេសទាំងបីបានសន្យាបន្តគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរជាតិ និងតំបន់ដូចជា AIPA, IPU, APPF... ជាពិសេស រដ្ឋសភានៃប្រទេសទាំងបីបានបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ និងអនុវត្តបានល្អនូវខ្លឹមសារនៃ កិច្ចសហប្រតិបត្តិការសភា និងយន្តការសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដែលមានស្រាប់; បានឯកភាពពិចារណាលើយន្តការទទួលទានអាហារព្រឹក ពិភាក្សាការងាររវាងប្រធានរដ្ឋសភានៃប្រទេសទាំងបីនាពេលខាងមុខ។
បកប្រែដោយ Duy Hoan