នារសៀលថ្ងៃទី១៨ ខែតុលា នៅវិមានប្រធានរដ្ឋលោក អគ្គលេខាបក្ស និងជាប្រធានរដ្ឋ To Lam បានទទួលជួបឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃ និងឯកអគ្គរដ្ឋទូតចំនួនបួនរូបទៀត អញ្ជើញមកជូនសារតាំងទទួលភារកិច្ចនៅវៀតណាម។

leftcenterrightdel
លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋ To Lam ថ្លែងក្នុងពិធីទទួលឯកអគ្គរដ្ឋទូតអញ្ជើញមកជូនសារតាំង (រូបថត៖ Lam Khanh/TTXVN)

ទទួលជួបឯកអគ្គរដ្ឋទូតថៃប្រចាំនៅវៀតណាម លោកស្រី Urawadee Sriphihiromya អគ្គលេខាបក្ស និងជាប្រធានរដ្ឋ To Lam បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់លើការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគជាមួយប្រទេសថៃ។

លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋសង្ឃឹមថា ក្នុងអាណត្តិរបស់ខ្លួន លោកស្រីឯកអគ្គរដ្ឋទូត Urawadee Sriphihiromya នឹងសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធរបស់វៀតណាម ដើម្បីបង្កើនការជំរុញពាណិជ្ជកម្ម ការវិនិយោគ ការតភ្ជាប់សេដ្ឋកិច្ច និងខិតខំសម្រេចឲ្យបានទំហំពាណិជ្ជកម្មទ្វេភាគីចំនួន២៥ពាន់លាន USD នាពេលឆាប់ៗខាងមុខ។

ដោយសង្កត់ធ្ងន់លើតួនាទីយ៉ាងសំខាន់នៃប្រទេសថៃក្នុងការលើកកម្ពស់ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ រួមទាំងមហាអនុមហាតំបន់មេគង្គ (GMS) លោកអគ្គលេខាបក្ស និងប្រធានរដ្ឋបានស្នើឱ្យប្រទេសថៃសម្របសម្រួលក្នុងកិច្ចសហប្រតិបត្តិការគ្រប់គ្រង អភិវឌ្ឍ និងប្រើប្រាស់ធនធានទឹកទន្លេមេគង្គប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ លោកអគ្គលេខាបក្ស និងប្រធានរដ្ឋក៏បានស្នើផងដែរថា នាពេលខាងមុខ ប្រទេសទាំងពីរនឹងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ; សម្របសម្រួលយ៉ាងសកម្ម និងមានប្រសិទ្ធភាពនៅអង្គការ និងវេទិកាពហុភាគី និងតំបន់។

ចំណែក លោកស្រីឯកអគ្គរដ្ឋទូតថៃ Urawadee Sriphihiromya បានមានប្រសាសន៍ថា ក្នុងអាណត្តិរបស់ខ្លួនលោកស្រីនឹងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ វប្បធម៌ ទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជន រួមចំណែកលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងកម្រិតកម្ពស់ថ្មី។

នាថ្ងៃដដែលនោះ លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋ To Lam បានទទួលសារតាំងពីឯកអគ្គរដ្ឋទូត ៤ រូប មកពីប្រទេស Comoros, Burkina Faso, Niger និង Suriname។ ទទួលស្វាគមន៍ចំពោះឯកអគ្គរដ្ឋទូតទាំងឡាយ លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋ សង្ឃឹមថា ក្នុងអាណត្តិរបស់ខ្លួន ឯកអគ្គរដ្ឋទូតនឹងបំពេញតួនាទីជា “ស្ពាន” តភ្ជាប់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ពូនជ្រំ និងអភិវឌ្ឍន៍ថែមទៀតនូវទំនាក់ទំនងរវាងវៀតណាម និងបណ្តាប្រទេសដែលឯកអគ្គរដ្ឋទូតជាតំណាង។

បកប្រែដោយ Duy Hoan