នារសៀលថ្ងៃទី១៨ ខែតុលា នៅវិមានប្រធារដ្ឋ (ទីក្រុងហាណូយ) លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋ To Lam បានទទួលជួបលោក Zhang Jun សមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ចៅក្រមទី១ ប្រធានតុលាការប្រជាជនកំពូលចិនដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

leftcenterrightdel
លោកអគ្គលេខាបក្ស​ និងជាប្រធានរដ្ឋ To Lam ទទួលជួបលោក Zhang Jun សមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ចៅក្រមទីមួយ ប្រធានតុលាការប្រជាជនកំពូលនៃប្រទេសចិន​ (រូបថត៖ TTXVN)

ក្នុងជំនួបនេះ លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋ To Lam បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលតុលាការវៀតណាម និងចិនសម្រេចបាននាពេលថ្មីៗនេះ។ ជាពិសេស ក្នុងជំនួបពិភាក្សាការងារ​រវាងប្រធានតុលាការទាំងពីរ ក្នុងដំណើរទស្សនកិច្ចលើកនេះ ភាគីទាំងពីរបានពិភាក្សា និងឯកភាពលើខ្លឹមសារសហប្រតិបត្តិការជាច្រើននាពេលខាងមុខ ។

លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋ To Lam បានស្នើឱ្យប្រធានតុលាការនៃប្រទេសទាំងពីរបន្តពង្រឹង និងបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការ ជាពិសេសរវាងមូលដ្ឋាននានាមានព្រំដែនជាប់គ្នា ដើម្បីបំពេញតម្រូវការថ្មីក្នុងដំណើរការសមាហរណកម្មនៃប្រទេសនីមួយៗនិយាយរួម ជាពិសេសកិច្ចសហប្រតិបត្តិការផ្នែកតុលាការរវាងប្រទេសទាំងពីរ។ លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋ To Lam បានបញ្ជាក់ពីភាពចាំបាច់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ តុលាការដើម្បីក្លាយជាសសរស្តម្ភដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ធានាការដឹកនាំរបស់បក្សគឺដាច់ខាត ដោយផ្ទាល់ និងទូលំទូលាយក្នុងគ្រប់សកម្មភាព រួមទាំងសកម្មភាពតុលាការ។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

រីឯខ្លួនវិញ លោក  Zhang Jun ប្រធានតុលាការប្រជាជនកំពូលចិន បានចាត់ទុកថា ដំណើរទស្សនកិច្ចការងារនៅវៀតណាមលើកនេះ គឺ សំដៅផ្លាស់ប្តូរ ចែករំលែក និងឯកភាពលើវិធានការនានា ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព និងអនុវត្តនូវទិសដៅដែលថ្នាក់ដឹកនាំបក្ស និងរដ្ឋ នៃប្រទេសទាំងពីរ បានកំណត់ ក៏ដូចជាអនុវត្តសេចក្តីថ្លែងការណ៍រួមបន្ទាប់ពីដំណើរទស្សនកិច្ចនាពេលថ្មីៗនេះរបស់លោក Li Qiang​ នាយករដ្ឋមន្ត្រីចិន ទៅកាន់ប្រទេសវៀតណាម រួមទាំងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នតុលាការនៃប្រទេសទាំងពីរ។ តុលាការទាំងពីរនឹងបន្តសិក្សាអំពីកិច្ចសហប្រតិបត្តិការស្របតាមបរិបទនៃទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ អនុវត្តគោលការណ៍សកម្មភាពតុលាការក្រោមការដឹកនាំរបស់បក្ស និងកសាងប្រព័ន្ធតុលាការដើម្បីប្រជាជន។

បកប្រែដោយ Duy Hoan