ក្នុងកម្មវិធីទៅបំពេញទស្សនកិច្ចនៅប្រទេសអូស្ត្រាលី និងធ្វើជាសហប្រធានសន្និសីទរដ្ឋមន្ត្រីការបរទេសវៀតណាម-អូស្ត្រាលី នាថ្ងៃទី១៨ ខែតុលា លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស  បានជួបជាមួយ លោកស្រី Frances Adamson អភិបាលរដ្ឋភាគខាងត្បូងអូស្ត្រាលី ។

leftcenterrightdel
លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស Bui Thanh Son ជួបជាមួយ លោកស្រីអភិបាលរដ្ឋភាគខាងត្បូងអូស្ត្រាលី Frances Adamson (រូបថត៖ ក្រសួងការបរទេស)

នៅក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស Bui Thanh Son បានសង្កត់ធ្ងន់ថា ការដំឡើងទំនាក់ទំនងវៀតណាម - អូស្ត្រាលីទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយបានបើកឱកាសជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងរវាងមូលដ្ឋាននានានៃប្រទេសទាំងពីរ។ លោកឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យរដ្ឋភាគខាងត្បូងអូស្ត្រាលី ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យដូចជា កសិកម្មបច្ចេកវិទ្យាខ្ពស់ អាហារ ការផលិតស្រាទំពាំងបាយជូរ ថាមពលកកើតឡើងវិញ និងអ៊ីដ្រូសែន។ លោកឧបនាយករដ្ឋមន្ត្រីបានស្នើឲ្យរដ្ឋភាគខាងត្បូងអូស្ត្រាលី ពិចារណាបើកការិយាល័យពាណិជ្ជកម្ម និងវិនិយោគនៅប្រទេសវៀតណាម និងលើកទឹកចិត្តឱ្យសាកលវិទ្យាល័យធំៗរបស់រដ្ឋបើកសាខានៅប្រទេសវៀតណាម។ លោកឧបនាយករដ្ឋមន្ត្រីមានបំណងចង់ឲ្យ​​អាជ្ញាធររដ្ឋភាគខាងត្បូងអូស្ត្រាលីបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតនៅពេលចេញទិដ្ឋាការជូននិស្សិតវៀតណាម និងបន្តជួយសហគមន៍ជនវៀតណាមមករស់នៅ ធ្វើការ និងសិក្សានៅទីនេះ។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

ចំណែកលោកស្រីអភិបាលរដ្ឋ Frances Adamson បានឲ្យដឹងថា រដ្ឋភាគខាងត្បូងអូស្ត្រាលីចង់ពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគជាមួយវៀតណាម តាមរយៈយុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ដល់ឆ្នាំ ២០៤០ និងយុទ្ធសាស្ត្រពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-អូស្ត្រាលី (EEES) និងអះអាងថា អាជ្ញាធររដ្ឋនឹងបង្កើតលក្ខខណ្ឌជំរុញអង្គភាពអាជីវកម្មស្វែងរកឱកាសវិនិយោគ សហប្រតិបត្តិការជាមួយវៀតណាម និងពង្រឹងថែមទៀតទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសរវាងរដ្ឋភាគខាងត្បូងអូស្ត្រាលី និងមូលដ្ឋាននានារបស់វៀតណាម។

បកប្រែដោយ Duy Hoan