leftcenterrightdel
លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម ធ្វើជាសហប្រធានកិច្ចប្រជុំ 

នៅក្នុងកិច្ចប្រជុំនោះ ភាគីទាំងពីរបានអះអាងថា ខ្លួនបានវាយតម្លៃខ្ពស់ និងផ្តល់អាទិភាពខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគី ហើយមានសេចក្តីសោមនស្សរីករាយដែលឃើញថាទំនាក់ទំនងរបស់ប្រទេសទាំងពីរកំពុងមានការអភិវឌ្ឍយ៉ាងល្អលើវិស័យជាច្រើន ទាំងលើកម្រិតទ្វេភាគី និងពហុភាគី។

ភាគីទាំងពីរបានឯកភាពថា ការបង្កើនទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទៅកាន់ប្រទេសអូស្ត្រាលីក្នុងខែមីនា ឆ្នាំ២០២៤ គឺជាជំហានអភិវឌ្ឍន៍ដ៏រឹងមាំ និងជាប្រវត្តិសាស្ត្រនៃទំនាក់ទំនងរបស់ប្រទេសទាំងពីរ បើកសករាជថ្មីនៃកិច្ចសហប្រតិបត្តិការជាមួយ ការជឿទុកចិត្តខាងនយោបាយខ្ពស់ កិច្ចសហប្រតិបត្តិការក្នុងកម្រិតកាន់តែស៊ីជម្រៅ និងជាក់ស្តែងជាង។

leftcenterrightdel
លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស Bui Thanh Son និងលោកស្រី Penny Wong រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី បានផ្លាស់ប្តូរឯកសារបន្ទាប់ពីពិធីចុះហត្ថលេខា 

ភាគីទាំងពីរបានឯកភាពជំរុញដំណើរទស្សនកិច្ចកម្រិតខ្ពស់ និងពង្រឹងបន្ថែមទៀតនូវការសម្របសម្រួល និងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី ជាពិសេសអង្គការសហប្រជាជាតិ។ ពិភាក្សាអំពីបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានអះអាងនូវសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍ ព្រមទាំងការគោរពច្បាប់អន្តរជាតិ។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី Bui Thanh Son និងលោកស្រីរដ្ឋមន្ត្រី Penny Wong បានឯកភាពលើខ្លឹមសារ និងចុះហត្ថលេខាលើកម្មវិធីសកម្មភាពអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរយៈពេល ២០២៤ - ២០២៧។

បកប្រែដោយ Duy Hoan