នារសៀលថ្ងៃទី ១៨ តុលា នៅវិមានប្រធានរដ្ឋ (ទីក្រុងហាណូយ) លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានប្រគល់សេចក្តីសម្រេចតែងតាំងឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា សិង្ហបុរី និងអ៊ុយក្រែន សម្រាប់អាណត្តិ ២០២៤ - ២០២៧។

leftcenterrightdel
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានប្រគល់សេចក្តីសម្រេចតែងតាំងឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា សិង្ហបុរី និងអ៊ុយក្រែន សម្រាប់អាណត្តិ ២០២៤ - ២០២៧

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានសង្កត់ធ្ងន់ថា ទីកន្លែងដែលបណ្ដាឯកអគ្គរដ្ឋទូតទៅបំពេញបេសកកម្ម គឺជាទីកន្លែងដ៏សំខាន់ក្នុងគោលនយោបាយកិច្ចការបរទេសរបស់ប្រទេសជាតិ។ លោកអគ្គលេខាបក្ស និងជាប្រធានបាន​​ ឲ្យដឹងថា តំបន់នីមួយៗមានគុណសម្បត្តិ និងគុណវិបត្តិជាក់លាក់ ដូច្នេះឯកអគ្គរដ្ឋទូតត្រូវមើលកត្តាទាំងនេះ ដើម្បីដាក់ពង្រាយភារកិច្ចការងារឲ្យបានសមស្រប។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam សង្ឃឹមថា ឯកអគ្គរដ្ឋទូតទទួលការតែងតាំងទាំងអស់ នឹងបន្តពង្រីកបទពិសោធន៍ សាមគ្គីភាព ដើម្បីបំពេញបេសកកម្មឱ្យបានល្អ ការពារផលប្រយោជន៍របស់ប្រទេសជាតិ ប្រជាជន និងអង្គភាពអាជីវកម្ម; មិនត្រឹមតែយកចិត្តទុកដាក់ដល់សហគមន៍ជនជាតិវៀតណាមដែលរស់នៅបរទេសប៉ុណ្ណោះទេ ថែមទាំងកម្មាភិបាល ធុរជន និងនិស្សិតវៀតណាមនៅបរទេសទៀតផង។

ថ្លែងបន្ទាប់ពីទទួលភារកិច្ច តំណាងឯកអគ្គរដ្ឋទូតដែលត្រូវបានតែងតាំង បានអះអាងថា នឹងប្រកាន់ខ្ជាប់ជានិច្ចនូវគោលដៅ ដាក់ផលប្រយោជន៍ជាតិ និងជនជាតិជាចម្បងបង្អស់; ប្តេជ្ញាខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីអនុវត្តន៍ភារកិច្ចដែលបានប្រគល់ជូនឱ្យមានប្រសិទ្ធភាព; រួមចំណែកប្រកបដោយប្រសិទ្ធភាពក្នុងកិច្ចការបរទេសរបស់បក្ស និងរដ្ឋ; រួមចំណែកកាន់តែមានប្រសិទ្ធភាពទៅក្នុងខឿននយោបាយពិភពលោក ផ្សព្វផ្សាយគំរូវៀតណាមឯករាជ្យ ខ្លួនទីពឹងខ្លួន អភិវឌ្ឍន៍ប្រកបដោយវិបុលភាព និងសុភមង្គល៕

បកប្រែដោយ Duy Hoan