ថ្លែងនៅក្នុងជំនួប លោក Nguyen Xuan Thang បានសង្កត់ធ្ងន់ថា UNDP គឺជាដៃគូយូរអង្វែងរបស់បណ្ឌិតសភាក្នុងការបណ្តុះបណ្តាល និងស្រាវជ្រាវ។ ចាប់តាំងពីឆ្នាំ ២០១១ មក បណ្ឌិតសភាបានសហការជាមួយ UNDP ក្នុងការផ្សព្វផ្សាយលទ្ធផលនៃសន្ទស្សន៍អំពីប្រសិទ្ធភាពអភិបាលកិច្ច និងរដ្ឋបាលសាធារណៈថ្នាក់ខេត្ត  (PAPI) និងអនុសាសន៍គោលនយោបាយសម្រាប់ខេត្ត ក្រុងប្រហែល ៥០។

leftcenterrightdel
លោក Nguyen Xuan Thang ទទួលជួបលោកស្រី Ramla Khalidi ប្រធានតំណាងកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) នៅវៀតណាម (រូបថត៖ vnanet.vn)

លោក Nguyen Xuan Thang បានស្នើឲ្យភាគីទាំងពីរសម្របសម្រួលពង្រឹងទំនាក់ទំនងភាពជាដៃគូបន្ថែមទៀត ដើម្បីគាំទ្រគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់វៀតណាមរហូតដល់ឆ្នាំ ២០៣០ និងលើសពីនេះ; ការអនុវត្តដំណាក់កាលបន្ទាប់នៃកម្មវិធី PAPI សម្រាប់ដំណាក់កាល ២០២៦-២០៣០ ក៏ដូចជាការសិក្សារួមគ្នាមួយចំនួនដែលស្នើឡើងដោយបណ្ឌិតសភា។ ភាគីទាំងពីរពិចារណាលើការផ្លាស់ប្តូរ និងចែករំលែកចំណេះដឹងរវាងបណ្ឌិតសភា និង UNDP ជាពិសេសលើវិស័យអភិវឌ្ឍប្រកបដោយចីរភាព និងការធ្វើបរិវត្តកម្មបៃតង។ល។

លោកស្រី Ramla Khalidi បានសង្កត់ធ្ងន់ថា វៀតណាមកំពុងមានឱកាសក្លាយជាប្រទេសរីកចម្រើនលើវិស័យសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចបញ្ញា និងសេដ្ឋកិច្ចចែករំលែក។ ដោយផ្អែកលើទំនាក់ទំនងសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងយូរអង្វែងជាមួយបណ្ឌិតសភា ក៏ដូចជាបរិបទអភិវឌ្ឍន៍ថ្មីរបស់វៀតណាម លោកស្រី Ramla Khalidi បានសម្តែងនូវបំណងចង់បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្ឌិតសភាក្នុងការស្រាវជ្រាវគោលនយោបាយដោយផ្អែកលើអំណះអំណាង និងកម្មវិធីអង្កេតនៃ PAPI ដំណាក់កាលថ្មី៕

បកប្រែដោយ Huyen Trang