បង្កើនកិច្ចសហប្រតិបត្តិការតាមរយៈយន្តការទំនាក់ទំនងទាន់ហេតុការណ៍
កប.អនឡាញ - នាថ្ងៃទី ២៧ ខែកញ្ញា បញ្ជាការដ្ឋានកងឆ្មាំសមុទ្រតំបន់លេខ៤ បានពិភាក្សាអំពីការអនុវត្តយន្តការទំនាក់ទំនងទាន់ហេតុការណ៍ជាមួយទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋានកម្ពុជា ដើម្បីដកបទពិសោធន៍ក្នុងសកម្មភាពផ្លាស់ប្តូរព័ត៌មានលើវិស័យសន្តិសុខ សុវត្ថិភាព ស្វែងរក និងជួយសង្គ្រោះនៅសមុទ្រ បង្កើនទំនាក់ទំនងសហប្រតិបត្តិការ និងពង្រីកថែមទៀតនូវប្រសិទ្ធភាពនៃយន្តការទំនាក់ទំនងទាន់ហេតុការណ៍រវាងអង្គភាពទាំងពីរ។
នាពេលកន្លងមកនេះ ការផ្លាស់ប្តូររវាងបញ្ជាការដ្ឋានកងឆ្មាំសមុទ្រតំបន់៤ និងទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋានកម្ពុជា ត្រូវបានអនុវត្តជាប្រចាំ។ កងកម្លាំងមានសមត្ថកិច្ចនៃប្រទេសទាំងពីរបានផ្លាស់ប្តូរព័ត៌មានដោយទាន់វេលា ព្រមទាំង អនុវត្តវិធានការជាច្រើន ជាពិសេសការផ្សព្វផ្សាយព័ត៌មាន ការយាមល្បាត និងការត្រួតពិនិត្យនៅតាមតំបន់ព្រំដែនសមុទ្រ ដូច្នេះចាប់ពីដើមឆ្នាំ២០២៤ រហូតមកដល់បច្ចុប្បន្ន គ្មានជម្លោះរវាងអ្នកនេសាទនៃប្រទេសទាំងពីរ គ្មានករណីនៃការចូលឬចេញដោយខុសច្បាប់ បង្ក្រាប ទប់ស្កាត់ និងបំផ្លាញដោយជោគជ័យនូវករណីរត់ពន្ធ ជួញដូរ និងដឹកជញ្ជូនទំនិញខុសច្បាប់តាមសមុទ្រជាច្រើនករណី...
នាពេលខាងមុខ ភាគីទាំងពីរបានឯកភាពជំរុញការផ្លាស់ប្តូរព័ត៌មានលើគ្រប់វិស័យ ស្របតាមយន្តការដែលបានចុះហត្ថលេខារវាងកងឆ្មាំសមុទ្រវៀតណាម និងគណៈកម្មាធិការសន្តិសុខសលម្ហសមុទ្រកម្ពុជា។ ទន្ទឹមនឹងនោះ ភាគីទាំងពីរសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងអង្គភាពទាំងពីរនឹងមិនត្រឹមតែឈប់នៅការផ្លាស់ប្តូរព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានកិច្ចសហការក្នុងការអនុវត្តច្បាប់ស្ដីពីសមុទ្រ ការស្វែងរក និងជួយសង្គ្រោះ ដើម្បីរួមចំណែកធានាសន្តិសុខ សុវត្ថិភាព សន្តិភាព និងមិត្តភាពក្នុងដែនទឹកប្រវត្តិសាស្ត្រ វៀតណាម-កម្ពុជា៕
បកប្រែដោយ Thuy Anh