leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang អញ្ជើញថ្លែងមតិក្នុងពិធី  (រូបថត៖ VOV-ភ្នំពេញ)

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា  ដោយមានការចូលរួមពីសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា,  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា សុខ ចិន្តាសោភា។

អញ្ជើញថ្លែងមតិនៅទីនេះ លោកឯកអគ្គរដ្ឋទូត  Nguyen Huy Tang បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលដ៏ធំធេងក្នុងវិស័យជាច្រើនដែលវៀតណាមសម្រេចបានលើកំណាត់ផ្លូវ ៧៩ ឆ្នាំនៃការតស៊ូដណ្តើមឯករាជ្យជាតិ កសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ៖ “លើកំណាត់ផ្លូវ ៧៩ ឆ្នាំនៃការតស៊ូដណ្តើមឯករាជ្យជាតិ កសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ និងអនុវត្តដំណើរការអនុវត្តកិច្ចការផ្លាស់ប្តូរថ្មី ប្រជាជនវៀតណាមបានតស៊ូពុះពារជំនះលើការលំបាករាប់មិនអស់ និងសម្រេចបានសមិទ្ធិផលធំៗជាច្រើនលើពិភពលោក។ សព្វថ្ងៃនេះ វៀតណាមកំពុងបន្តជំរុញបុព្វហេតុឧស្សាហូបនីយកម្ម និងទំនើបភាវូបនីយកម្មរបស់ប្រទេសជាតិ ដោយសម្រេចបានគោលដៅកសាងវៀតណាមជាមួយ "ប្រជាជនអ្នកមាន ប្រទេសខ្លាំងមាំមួន ប្រជាធិបតេយ្យ យុត្តិធម៌ និងអរិយធម៌”។

leftcenterrightdel
ទិដ្ឋភាពនៃពិធី (រូបថត៖ PV/VOV-ភ្នំពេញ)

លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang ជឿជាក់ថា ទំនាក់ទំនងវៀតណាម-កម្ពុជានឹងកាន់តែរីកចម្រើនថែមទៀត ដើម្បីផលប្រយោជន៍របស់ប្រជាជនទាំងពីរ រួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់និងពិភពលោក៕

តាម​ vovworld.vn