ក្នុងជំនួបនេះ លោកវរសេនីយ៍ឯក Tran Huu Dung បានអះអាងថា នាពេលថ្មីៗនេះ ទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរត្រូវបានពង្រឹងឥតឈប់ឈរ និងសម្រេចបានលទ្ធផលល្អជាច្រើន រួមទាំងការរុករក និងការធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ដ និងអ្នកជំនាញការវៀតណាមដែលបានពលីក្នុងសម័យសង្គ្រាមនៅកម្ពុជា។

leftcenterrightdel
លោកវរសេនីយ៍ឯក Tran Huu Dung ថ្លែងក្នុងជំនួប

លោកវរសេនីយ៍ឯក Tran Huu Dung សង្ឃឹមថា នាពេលខាងមុខ កងទ័ពនៃប្រទេសទាំងពីរពបង្កើនការងារអប់រំ និងផ្សព្វផ្សាយឃោសនាដល់នាយទាហាន ពលទាហាន  និងប្រជាជននៃប្រទេសទាំងពីរអំពីអត្ថន័យ និងសារៈសំខាន់នៃការរឹតចំណងមិត្តភាពថែមទៀតរវាងប្រទេសទាំងពីរ និងកងទ័ពទាំងពីរ; ប្រយុទ្ធប្រឆាំងនិងធ្វើឲ្យបរាជ័យនូវរាល់ឧបាយកលបំផ្លិចបំផ្លាញរបស់អារិភាពក្នុងការប៉ុនប៉ងបំបែកបំបាក់សាមគ្គីភាព និងមិត្តភាពរវាងប្រទេសទាំងពីរនិងកងទ័ពទាំងពីរ។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

លោកឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ នៃកងយោធពលខេមរភូមិន្ទ ឲ្យដឹងថា រហូតមកដល់ពេលនេះ យោធភូមិភាគទី ៤ បានសម្របសម្រួលជាមួយភាគីវៀតណាមក្នុងការជីករុករក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមនិងអ្នកជំនាញវៀតណាមដែលពលីក្នុងសម័យសង្គ្រាមនៅកម្ពុជា។ ទន្ទឹមនឹងនោះ លោកបានអះអាងថា នឹងបន្តសម្របសម្រួលជាមួយភាគីវៀតណាមរៀបចំការជីករុករក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមសម្រេចបានលទ្ធផលខ្ពស់បំផុតនាពេលខាងមុខ។

លោកឧត្តមសេនីយ៍ឯក ពៅ ហេង បានវាយតម្លៃថា កម្មវិធីជួបប្រាស្រ័យនាយទាហានវ័យក្មេងវៀតណាម-កម្ពុជា គឺជាសក្ខីភាពជាក់ស្ដែងសម្រាប់អនុវត្ដប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ និងបង្ហាញពីការយកចិត្ដទុកដាក់ និងភាពជឿទុកចិត្ដពីថ្នាក់ដឹកនាំនៃក្រសួងការពារជាតិនៃប្រទេសទាំងពីរសម្រាប់ជំនាន់ក្រោយ និងបង្កើតឱកាសសម្រាប់នាយទាហានវ័យក្មេងនៃភាគីទាំងពីជួបប្រាស្រ័យនិងផ្លាស់ប្តូរបទពិសោធន៍ ក៏ដូចជារំលឹកឡើងវិញនូវប្រពៃណីដ៏រុងរឿង និងវីរភាពនៃប្រទេសទាំងពីរវៀតណាម-កម្ពុជា។

leftcenterrightdel
លោកវរសេនីយ៍ឯក Tran Huu Dung ប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោកឧត្តមសេនីយ៍ឯក ពៅ ហេង

លោកឧត្តមសេនីយ៍ឯក ពៅ ហេង បានស្នើថា នាពេលខាងមុខ ភាគីទាំងពីរគួរតែបន្តរួមដៃគ្នារក្សា និងពូនជ្រំចំណងមិត្តភាព និងសាមគ្គីភាពវៀតណាម-កម្ពុជាឲ្យកាន់តែរីកចម្រើនជារៀងរហូត ដើម្បីផលប្រយោជន៍ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ក្នុងតំបន់ និងជុំវិញពិភពលោក។

ក្នុងក្របខណ្ឌនៃកម្មវិធី  គណៈប្រតិភូក៏បានទៅបំពេញទស្សនកិច្ចនៅវិទ្យាស្ថានកងទ័ពជើងគោក មជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក  និងសមរភូមិ ៤៧៩ ក៏ដូចជាចូលរួមប្រកួតបាល់ទះមិត្តភាពផងដែរ...៕

បកប្រែដោយ Thanh Cong