ក្នុងដំណើរការយាមល្បាត ភាគីទាំងពីរបានអនុវត្តពិធីគោរពគ្នាទៅវិញទៅមករវាងនាវាកងទ័ពជើងទឹកនៃបណ្តាប្រទេសអាស៊ាន (Hello ASEAN) ការផ្លាស់ប្តូរព័ត៌មាន បង្វឹកបង្ហាត់បក់ទង់ឲ្យសញ្ញា និងការអនុវត្តក្រមប្រតិបត្តិស្តីពីការបង្ការការប៉ះទង្កិចជាយថាហេតុ (CUES)។

leftcenterrightdel
ការបង្វឹកបង្ហាត់បក់ទង់ឲ្យសញ្ញាក្នុងអំឡុងពេលយាមល្បាតរួម

លោកវរសេនីយ៍ឯកបម្រុង Le Manh Cuong មេបញ្ជាការរងកងពលតូចលេខ ១៧៥ មេបញ្ជាការនាវាយាមល្បាតរបស់កងទ័ពជើងទឹកវៀតណាមបានឲ្យដឹងថា ទន្ទឹមនឹងការអនុវត្តខ្លឹមសារស្របតាមបទប្បញ្ញត្តិស្តីពីកិច្ចសហការរួមតាមបណ្តាញបញ្ជូនសារ កម្មាភិបាល និងយុទ្ធជននៃនាវាលេខ ២៦៥ និងនាវាលេខ១១៤៤ បានផ្សព្វផ្សាយ និងចលនាអ្នកនេសាទនៃប្រទេសទាំងពីរ ឲ្យគោរពតាមច្បាប់ និងបទប្បញ្ញត្តិនៅពេលធ្វើការនេសាទ ដោយមិនបំពានលើអធិបតេយ្យភាពរបស់ប្រទេសដទៃ។

ទន្ទឹមនឹងនោះ កងទ័ពជើងទឹកទាំងពីរបានរៀបចំសកម្មភាពផ្លាស់ប្តូរ និងផ្តល់អំណោយនៅសមុទ្រ។ តាមរយៈនោះ លើកកម្ពស់ការយល់ដឹង និងទំនុកចិត្ត រួមចំណែករក្សាសន្តិសុខ សណ្តាប់ធ្នាប់ សន្តិភាព និងស្ថិរភាពក្នុងដែនទឹកប្រវត្តិសាស្ត្រវៀតណាម-កម្ពុជា៕

បកប្រែដោយ Thanh Cong