បញ្ជាការដ្ឋានកងទ័ពព្រំដែនខេត្ត Dak Nong ជូនពរកងកម្លាំងប្រដាប់អាវុធខេត្តមណ្ឌលគិរី
កប.អនឡាញ -ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៧១ នៃពិធីបុណ្យឯករាជ្យជាតិកម្ពុជា (៩ វិច្ឆិកា ១៩៥៣ / ៩ វិច្ឆិកា ២០២៤) នាថ្ងៃទី ៦ ខែវិច្ឆិកា គណៈប្រតិភូបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Nong ដឹកនាំដោយលោកវរសេនីយ៍ឯក Nguyen Thanh Dinh មេបញ្ជាការបានអញ្ជើញទៅបំពេញទស្សនកិច្ច និងជូនពរកងកម្លាំងនគរបាល តំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី និងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី។