ថ្នាក់ដឹកនាំក្រសួងការបរទេសវៀតណាម អបអរសាទរទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា
កប.អនឡាញ - ក្នុងឱកាសខួបលើកទី៧១ ទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៤) នាថ្ងៃទី ៧ ខែវិច្ឆិកា លោក Do Hung Viet អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានដឹកនាំគណៈប្រតិភូក្រសួងការបរទេស អញ្ជើញទៅអបអរសាទរស្ថានទូតកម្ពុជានៅទីក្រុងហាណូយ។
|
|
លោក Do Hung Viet បានដឹកនាំគណៈប្រតិភូក្រសួងការបរទេសទៅអបអរសាទរស្ថានទូតកម្ពុជានៅទីក្រុងហាណូយ (រូបថត៖ Anh Son) |
ក្នុងជំនួបជាមួយលោកស្រីឯកអគ្គរដ្ឋទូត ជា គឹមថា លោក Do Hung Viet បានតាងនាម លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងថ្នាក់ដឹកនាំក្រសួងការបរទេសវៀតណាម បានជូនពរយ៉ាងកក់ក្តៅបំផុតចំពោះក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោកស្រីឯកអគ្គរដ្ឋទូត ជា គឹមថា និងបុគ្គលិកទាំងអស់នៃស្ថានទូតកម្ពុជាប្រចាំនៅទីក្រុងហាណូយ។
លោក Do Hung Viet បានសម្តែងនូវសេចក្តីរីករាយដែលក្នុងរយៈពេល ៧១ ឆ្នាំកន្លងមកនេះ ដែលក្នុងនោះ ២០ ឆ្នាំក្រោមក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ប្រទេសកម្ពុជាបានអភិវឌ្ឍយ៉ាងខ្លាំងក្លា ក្លាយជាប្រទេសដែលមានតួនាទីខ្ពស់ក្នុងតំបន់ ពិភពលោក។
ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ លោកអនុរដ្ឋមន្ត្រីបានអះអាងថា បក្ស និងរដ្ឋវៀតណាម តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការពង្រឹង និងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពជាមួយកម្ពុជា និងគាំទ្រយ៉ាងខ្ជាប់ខ្ជួនចំពោះគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
នាពេលថ្មីៗនេះ ភាគីទាំងពីរបានផ្លាស់ប្តូរជាទៀងទាត់នូវគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់ ដែលបង្ហាញពីទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ។ លោកអនុរដ្ឋមន្ត្រីសង្ឃឹមថា លោកឯកអគ្គរដ្ឋទូត ជា គឹមថា និងស្ថានទូត នឹងបន្តជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
|
|
ទិដ្ឋភាពនៃជំនួប (រូបថត៖ Anh Son) |
លោកស្រីឯកអគ្គរដ្ឋទូត ជា គឹមថា បានសម្តែងនូវសេចក្តីរីករាយចំពោះការអភិវឌ្ឍន៍ដ៏រឹងមាំនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យផ្សេងៗ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់ និងការគាំទ្ររបស់ក្រសួងការបរទេស និងក្រសួងនានារបស់វៀតណាចំពោះការងាររបស់ស្ថានទូតកម្ពុជាប្រចាំនៅទីក្រុងហាណូយ។
លោកស្រីឯកអគ្គរដ្ឋទូតបានអះអាងថា នឹងបន្តខិតខំប្រឹងប្រែងដើម្បីជំរុញការអភិវឌ្ឍន៍យ៉ាងទូលំទូលាយ និងជាក់ស្តែង នៃនាក់ទំនងរវាងប្រទេសទាំងពីរ បានឯកភាពសម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីរៀបចំព្រឹត្តិការណ៍បរទេសសំខាន់ៗនៃប្រទេសទាំងពីរនាពេលខាងមុខ។
លោក Do Hung Viet បានវាយតម្លៃខ្ពស់ចំពោះការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពរបស់ស្ថានទូតកម្ពុជាប្រចាំនៅវៀតណាមជាមួយក្រសួងការបរទេស និងស្ថាប័នពាក់ព័ន្ធរបស់វៀតណាម ក្នុងតួនាទីជាស្ពានតភ្ជាប់ទំនាក់ទំនងមិត្តភាពរវាងបក្សទាំងពីរ និងរដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ៕
បកប្រែដោយ Duy Hoan