កម្មវិធីនេះនឹងណែនាំឲ្យនិស្សិតឡាវ និងកម្ពុជា ដែលទើបតែបញ្ចប់វគ្គរៀបភាសាវៀតណាមពីវិធីសាស្ត្រសិក្សាប្រកបដោយប្រសិទ្ធភាព និងផ្ដល់ចំណេះដឹងចាំបាច់ ដើម្បីជួយពួកគេសម្របខ្លួនយ៉ាងឆាប់រហ័សក្នុងបរិយាកាសនៃសកលវិទ្យាល័យនៅប្រទេសវៀតណាម។ ទន្ទឹមនឹងនោះ បង្កើតឱកាសសម្រាប់ពួកគេផ្លាស់ប្តូរ និងផ្សារភ្ជាប់ជាមួយនិស្សិតវៀតណាម។

leftcenterrightdel
ជួបសំណេះសំណាលជាមួយនិស្សិតឡាវ និស្សិតកម្ពុជាគំរូ និង“និស្សិតដែលលទ្ធផលល្អក្នុងផ្នែកទាំង៥” នៅទីក្រុងហូជីមិញ (រូបថត៖ អន្តេវាសិកដ្ឋានឡាវនៅទីក្រុងហូជីមិញ)

ក្នុងក្របខ័ណ្ឌនៃកម្មវិធី និស្សិតឡាវ និស្សិតកម្ពុជាបានចូលរួមកម្មវិធីផ្លាស់ប្ដូរ ចែករំលែកបទពិសោធន៍ពី “និស្សិតដែលលទ្ធផលល្អក្នុងផ្នែកទាំង៥” និងនិស្សិតឡាវ និងនិស្សិតកម្ពុជាគំរូដែលកំពុងសិក្សានៅទីក្រុងហូជីមិញ។

សូមរំលឹកថា គំនិតផ្តួចផ្តើមជាច្រើនដើម្បីជួយគាំទ្រនិស្សិតឡាវ និងនិស្សិតកម្ពុជាត្រូវបានអនុវត្តនៅទីក្រុងហូជីមិញ។ ឧទាហរណ៍គឺកម្មវិធី "ក្រុមមិត្តសិក្សា" ដែលផ្តួចផ្តើមដោយសាកលវិទ្យាល័យវេជ្ជសាស្ត្រ Pham Ngoc Thach ក្នុងឆ្នាំ ២០២១។ កម្មវិធីបានបង្កើតក្រុមសិក្សាប្រហែល ៥០ ក្រុម ដែលក្រុមនីមួយៗមាននិស្សិតវៀតណាមពីរនាក់ និងនិស្សិតឡាវ ឬនិស្សិតកម្ពុជាពីរនាក់។ កម្មវិធីនេះជួយនិស្សិតឡាវ និងនិស្សិតកម្ពុជាប្រើភាសាវៀតណាមតាមរយៈសកម្មភាពប្រចាំថ្ងៃ ឬសកម្មភាពជាក្រុម រួមចំណែកលើកកំពស់គុណភាពនៃការសិក្សា និងស្វែងយល់អំពីវប្បធម៌នៃប្រទេសទាំងបី៕

បកប្រែដោយ Thuy Anh