យោធភូមិភាគទី ៧ កងទ័ពប្រជាជនវៀតណាមរៀបចំពិធីចេញដំណើរទៅជីករុករកអដ្ឋិធាតុយុទ្ធជនពលីក្នុងសម័យសង្គ្រាមនៅកម្ពុជា
កប.អនឡាញ - នាថ្ងៃទី ៧ វិច្ឆិកា នៅទីបញ្ចុះសពយុទ្ធជនពលីទួល ៨២ (ខេត្ដ Tay Ninh) បញ្ជាការដ្ឋានយោធភូមិភាគទី៧ បានរៀបចំពិធីចេញដំណើរ និងប្រគល់ភារកិច្ចដល់បណ្ដាក្រុមការងារ (ហៅកាត់ថា ក្រុម K ) ទៅជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមក្នុងដំណាក់កាល ២៤ រដូវប្រាំងឆ្នាំ ២០២៤- ២០២៥ ដែលពលីក្នុងសម័យសង្គ្រាមនៅកម្ពុជា។