ភាពរស់រវើកអំពីប្រវត្តិសាស្ត្រយោធា

ដោយទទួលស្វាគមន៍ភ្ញៀវជាង ៥០០០០ នាក់ក្នុងមួយថ្ងៃគឺជាកំណត់ត្រាដែលមិនធ្លាប់មានពីមុនមក និងគ្មានសារមន្ទីរណាមួយក្នុងប្រទេសណាដែលសម្រេចបាននោះទេ។ ព័ត៌មាននោះត្រូវបានលោកវរសេនីយ៍ឯក Le Vu Huy នាយកសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាមចែករំលែកជាមួយយើងខ្ញុំបន្ទាប់ពីសំយោគចំនួនអ្នកទស្សនាមកសារមន្ទីរនៅថ្ងៃទី ១០ ខែវិច្ឆិកា។ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២៤ មក សារមន្ទីរនឹងបើកឱ្យភ្ញៀវចូលទស្សនា មានភ្ញៀវរាប់ម៉ឺននាក់មកទស្សនាជារៀងរាល់ថ្ងៃ។ ចំនួនអ្នកទស្សនានេះ បានបញ្ជាក់ពីការទាក់ទាញដ៏អស្ចារ្យរបស់អាគារមួយដែលមានស្ថាបត្យកម្មទំនើប និងដាក់តាំងបង្ហាញវត្ថុដ៏មានតម្លៃជាច្រើន។

ពីមុននេះ រូបភាពសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាមនៅជាប់នឹងបង្គោលទង់ជាតិទីក្រុងហាណូយជាទីតាំងដ៏ល្បីល្បាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកទស្សនារដ្ឋធានីហាណូយ។ មកទល់នឹងពេលនេះ សារមន្ទីរទើបនឹងសាងសង់ថ្មីលើផ្ទៃដី ៣៨៦៦ ហិកតា នៅគីឡូម៉ែត្រលេខ ៦+៥០០ វិថី Thang Long សង្កាត់ Tay Mo និង Dai Mo (ខ័ណ្ណ Nam Tu Liem ទីក្រុងហាណូយ)។ សារមន្ទីរនេះមានរាងដូចធ្នូ។ អគារធំមាន ៤ ជាន់ និង ១ ជាន់ក្រោមមានកម្ពស់ ៣៤ ម៉ែត្រ ផ្ទៃក្រឡា ២៣១៨៩ ម៉ែត្រការ៉េ ផ្ទៃជាន់សរុប ៦៤.៦៤០ ម៉ែត្រការ៉េ។

leftcenterrightdel
ឧទ្ទេសនាមអំពីវត្ថុដាក់តាំងបង្ហាញខាងក្រៅក្នុងបរិវេណសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាម។ រូបថត៖ THU NGOC

ណែនាំដោយផ្ទាល់ជូនក្រុមអ្នកទស្សនា លោកអនុសេនីយ៍ឯកបំរុង Pham Dang Tuan Linh ជំនួយការឃោសនាអប់រំ បានណែនាំថា៖ “ចំណុចលេចធ្លោនៃសារមន្ទីរគឺ វិមានជ័យជំនេះ កម្ពស់ ៤៥ ម៉ែត្រ ដែលមានអត្ថន័យគឺប្រទេសវៀតណាមទទួលបានឯករាជ្យជាតិក្នុងឆ្នាំ ១៩៤៥។ វិមាននេះមានរាង ៥ ផ្កាយដាក់ជង់លើគ្នា។ នៅតាមច្រកចូលអគារតាំងពិព័រណ៌ ជាកន្លែងដាក់តាំងបង្ហាញរតនសម្បត្តិជាតិ ជាយន្តហោះ MiG-21 លេខ 4324 ដែលបានបាញ់ទម្លាក់យន្តហោះអាមេរិកចំនួន ១៤ គ្រឿង ដែលបានដាក់តាំងបង្ហាញដោយព្យួរ ជាចំណុចពិសេសសម្រាប់អ្នកទស្សនា។ ពីសាលនេះ អ្នកទស្សនាអាចទស្សនាតាមប្រធានបទទាំង ៦ ដែលបង្ហាញនៅជាន់ទីមួយតាមរង្វង់បិទជិត។

សាធារណជនជាច្រើនមានការចាប់អារម្មណ៍ចំពោះអាវុធធំៗនៅខាងក្រៅដែលត្រូវបានរៀបចំជាប្រព័ន្ធនៅសងខាងនៃអគារ។ ម្ខាងដាក់តាំងសព្វាវុធរបស់កងទ័ពប្រជាជនវៀតណាមដូចជា៖ រថក្រោះ T-34 រថក្រោះ T-54 កាំភ្លើងធំប្រឆាំងយន្តហោះ យន្តហោះ... ម្ខាងបង្ហាញដាក់តាំងអាវុធ និងបរិក្ខារដែលបានចាប់យកពីសត្រូវដូចជា៖ យន្តហោះវាយប្រហារ A-37 , F-105 , C-130, ឧទ្ធម្ភាគចក្រដឹកជញ្ជូន CH-47,  កាំភ្លើងធំ 175mm ...

ធ្វើដំណើររាប់ពាន់គីឡូម៉ែត្រពីទីក្រុងហូជីមិញទៅកាន់ទីក្រុងហាណូយ លោកវរសេនីយ៍ឯក Pham Cong Chung អតីតកម្មាភិបាលនៃ គណៈស្រាវជ្រាវវិទ្យាសាស្ត្រយោធា បញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ បានសម្តែងថា៖ “មកទីនេះ ខ្ញុំពិតជារំភើបចិត្តពេលឃើញរតនសម្បត្តិជាតិ រួមទាំងរថក្រោះ T-54B លេខ 843។ សារមន្ទីរគឺជាអគារដ៏ធំសម្បើម ទំនើប។ វត្ថុនីមួយៗមានបង្កប់រឿងរ៉ាវប្រវត្តិសាស្ត្រផ្ទាល់ខ្លួនរបស់វា ហើយនៅពេលអ្នកស្វែងយល់អំពីវា អ្នកនឹងឃើញអត្ថន័យដ៏ជ្រាលជ្រៅរបស់វា។

ជាមួយនឹងរូបភាព និងវត្ថុរាប់ពាន់ដែលដាក់តាំងបង្ហាញ រួមផ្សំជាមួយនឹងបច្ចេកវិទ្យាទំនើប សារមន្ទីរផ្តល់ឱ្យសាធារណៈជននូវភាពរស់រវើកនៃប្រវត្តិសាស្ត្រយោធា និងប្រពៃណីនៃការកសាង និងការពារប្រទេសក្នុងប្រវត្តិសាស្ត្រទាំងមូលរបស់ប្រទេសជាតិ។

leftcenterrightdel
គណៈប្រតិភូសាកលវិទ្យាល័យការពារជាតិអូស្ត្រាលីបានមកទស្សនាសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាម។ រូបថត DUC ANH

ទាញយកតម្លៃរបស់សារមន្ទីរប្រកបដោយប្រសិទ្ធភាព

សារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាមបានបញ្ចប់ដំណាក់កាលទី ១ គឺជាអគារស្ថាបត្យកម្មទំនើប និងពហុមុខងារ ដែលបង្ហាញពីអត្តសញ្ញាណជាតិ និងប្រពៃណីយោធារបស់វៀតណាម ដោយប្រើប្រាស់បច្ចេកវិទ្យាបន្សាំរបស់សារមន្ទីរទំនើបមួយក្នុងតំបន់ និងអន្តរជាតិ។

បច្ចុប្បន្ននេះ ការដាក់តាំងបង្ហាញ និងណែនាំវត្ថុ ត្រូវបានរៀបចំតាមបែបវិទ្យាសាស្ត្រ និងសម្បូរបែប ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបរបស់សារមន្ទីរអន្តរជាតិ ដូចជា៖ តុខ្សាច់ 3D mapping មេឌៀឯកសាររូបថត និងការតាំងបង្ហាញដើម្បីបង្កើតភាពទាក់ទាញសម្រាប់វត្ថុនិមួយៗ... ការអនុវត្តបច្ចេកវិទ្យាពោលខាងលើក្នុងគោលបំណងឆ្លុះបញ្ចាំងយ៉ាងទូលំទូលាយពីប្រវត្តិប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់បរទេស ការទទួលបានឯករាជ្យជាតិរបស់ប្រជាជនវៀតណាម ការបង្កើត និងអភិវឌ្ឍរបស់កងកម្លាំងប្រដាប់អាវុធប្រជាជន ដែលជាស្នូលគឺកងទ័ពប្រជាជនវៀតណាមក្នុងសម័យបដិវត្តន៍របស់ប្រទេស។ ទន្ទឹមនឹងនោះ វីដេអូឃ្លីបជាង ៦០ បង្ហាញអំពីយុទ្ធនាការ ការប្រយុទ្ធ និងតួអង្គប្រវត្តិសាស្ត្រ នាំមកជូនសាធារណជននូវបទពិសោធន៍ថ្មីទាំងស្រុង។

លោកស្រីវរសេនីយ៍ទោ Nguyen Thi Lan Huong ប្រធានការិយាល័យឃោសនា និងអប់រំ បានឲ្យដឹងថា៖ “ក្នុងដំណាក់កាលទី២ សារមន្ទីរនឹងបន្តដាក់តាំងបង្ហាញប្រធានបទចំនួន ៨ បណ្តុំឯកសារចំនួន ៧ និងជំនាញយោធាចំនួន១២; ស្តារគម្រោងយោធាល្បីៗ; ស្នាដៃសិល្បៈចម្លាក់ កន្លែងខាងក្រៅ; កន្លែងច្នៃប្រឌិត; អេកូទេសចរណ៍; កន្លែងលេងរបស់កុមារ និងកន្លែងសេវាកម្មសម្រាប់ភ្ញៀវ។

បកប្រែដោយ Duy Hoan