អញ្ជើញចូលរួមក្នុងពិធីនេះ មានតំណាងថ្នាក់ដឹកនាំទីក្រុង អគ្គកុងស៊ុលនៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំនៅទីក្រុង Da Nang ជាមួយនឹងអតីតកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញយោធាវៀតណាមដែលកំពុងរស់នៅទីក្រុង Da Nang ចំនួនជិត១០០នាក់។

leftcenterrightdel
លោក Ho Ky Minh អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រជាជនទីក្រុង Da Nang ប្រធានសមាគមមិត្តភាពវៀតណាម - ឡាវ នៅទីក្រុង Da Nang ជូនផ្កាដល់តំណាងគណៈកម្មការទាក់ទងកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញយោធាវៀតណាមដែលធ្លាប់ទៅជួយបដិវត្តន៍ឡាវ (រូបថត៖ vnanet.vn)

នេះជាព្រឹត្តិការណ៍សំខាន់ដើម្បីរំលឹកឡើងវិញនូវឫសគល់ប្រពៃណីនៃទំនាក់ទំនងរវាងវៀតណាម - ឡាវ និងឡាវ - វៀតណាមក្នុងការតស៊ូរំដោះប្រជាជាតិទាំងពីរ។ ទន្ទឹមនឹងនោះ គឺជាឱកាសដើម្បីសម្តែងការដឹងគុណចំពោះការររួមចំណែកដ៏ធំធេងរបស់កងកម្លាំងស្ម័គ្រចិត្ដ និងអ្នកជំនាញការវៀតណាមនៅឡាវ ក្នុងបុព្វហេតុបដិវត្តន៍ដ៏រុងរឿងរបស់បក្ស រដ្ឋ កងទ័ព និងប្រជាជននៃប្រទេសទាំងពីរផងដែរ។

លោក Souphanh Hadaoheuang អគ្គកុងស៊ុលនៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំនៅទីក្រុង Da Nang បានអះអាងថា នៅក្នុងដំណាក់កាល និងកាលៈទេសៈណាក៏ដោយ បក្ស រដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធ និងប្រជាជនឡាវនឹងរួមជាមួយបក្ស រដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាមរក្សា និងលើកកម្ពស់ទំនាក់ទំនងដ៏កម្រ រវាងប្រទេសទាំងពីរឲ្យបានរឹងមាំជារៀងរហូត និងសក្តិសមចំពោះការលះបង់ដ៏ធំធែងរបស់កងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញយោធាវៀតណាមដែលធ្លាប់ទៅបំពេញបេសកកម្មអន្តរជាតិនៅឡាវ៕

តាម vovworld.vn