សំណង់នេះត្រូវបានសាងសង់ក្នុងរយៈពេលពីរខែ លើផ្ទៃដីជាង ១០០m2 នៅសមាគមប្រូតេស្តង់ Thuan My ដោយមានថវិកា ៥០០ លានដុង។ ក្នុងនោះ បញ្ជាការដ្ឋានយោធភូមិភាគទី៧ ឧបត្ថម្ភថវិកាចំនួន ២៥០ លានដុង ហើយគណៈកម្មាធិការប្រជាជនស្រុក Chau Thanh ឧបត្ថម្ភថវិកា ២៥០ លានដុង។

leftcenterrightdel
លោកវរសេនីយ៍ឯក Le Minh Trung ប្រធាននយោបាយនៃបញ្ជាការដ្ឋានយោធាខេត្ត Long An ជូនអំណោយអបអរសាទរជូនសមាគមប្រូតេស្តង់ Thuan My (រូបថត៖ quansu.longan.gov.vn)

សំណង់នេះត្រូវបានដាក់ឲ្យប្រើប្រាស់ដើម្បីជួយអ្នកកាន់សាសនាប្រូតេស្តង់ និងប្រជាជននៅមូលដ្ឋានមានកន្លែងហាត់កីឡា និងលើកកម្ពស់សុខភាព រៀបចំសកម្មភាពវប្បធម៌ និងកីឡា។ តាមរយៈនោះ បង្ហាញពីការយកចិត្តទុកដាក់ និងការជួយគាំទ្រអ្នកកាន់សាសនារបស់កងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី៧ និយាយរួម និងកងកម្លាំងប្រដាប់អាវុធខេត្ត Long An និយាយដោយឡែក ក្នុងការកសាងសាមគ្គីភាពក្នុងសមាគមសាសនា និងសាមគ្គីភាពរវាងកងទ័ពនិងប្រជាជន៕

បកប្រែដោយ Thuy Anh