លោកឧត្តមសេនីយ៍ត្រី Doan Xuan Bo អគ្គនិពន្ធនាយកកាសែតកងទ័ពប្រជាជន និងលោកឧត្តមសេនីយ៍ត្រី Nguyen Van Dung លេខាគណៈកម្មាធិការបក្ស ប្រធាននយោបាយតំបន់លេខ៤ កងឆ្មាំសមុទ្រ ជាសហប្រធានកិច្ចប្រជុំ។

leftcenterrightdel
លោកឧត្តមសេនីយ៍ងត្រី Doan Xuan Bo ថ្លែងមតិក្នុងកិច្ចប្រជុំ

នាពេលកន្លងមកនេះ កាសែតកងទ័ពប្រជាជនបានជម្រុញការផ្សព្វផ្សាយអំពីសកម្មភាពរបស់តំបន់លេខ៤ កងឆ្នាំសមុទ្រ ដោយផ្តោតលើ៖ ការបង្វឹកបង្ហាត់ ត្រៀមខ្លួនប្រយុទ្ធជាស្រេច យាមល្បាត ត្រួតពិនិត្យ រក្សាការអនុវត្តច្បាប់ ការប្រយុទ្ធប្រឆាំងនឹងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ ការនេសាទគ្មានរបាយការណ៍ និងការនេសាទគ្មានការអនុញ្ញាត  (IUU) កម្មវិធី "កងឆ្មាំសមុទ្ររួមដំណើរជាមួយអ្នកនេសាទ"; ការប្រឡង “ខ្ញុំស្រឡាញ់សមុទ្រ និងកោះនៃមាតុភូមិរបស់ខ្ញុំ”... ចំនួនអត្ថបទដែលបានចុះផ្សាយនៅកាសែតកងទ័ពប្រជាជនបានរួមចំណែកលើកកម្ពស់ការយល់ដឹងដល់កម្មាភិបាល យុទ្ធជន និងប្រជាជនអំពីគោលការណ៍ និងគោលនយោបាយរបស់បក្ស និងរដ្ឋស្ដីពីការគ្រប់គ្រង ការពារអធិបតេយ្យភាព សន្តិសុខ សុវត្ថិភាពសមុទ្រ និងកោះ ការសាងនិងការពារមាតុភូមិ។

ថ្លែងមតិក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ត្រី Doan Xuan Bo និងលោកឧត្តមសេនីយ៍ត្រី Nguyen Van Dung បានឯកភាពថា នាពេលខាងមុខ អង្គភាពទាំងពីរនឹងបន្តលើកកំពស់គុណភាព និងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរព័ត៌មាន លើកកម្ពស់ចំណែកដឹង ជំនាញ និងវិធីសាស្រ្ត... រួមចំណែកផ្សព្វផ្សាយរូបភាព និងភារកិច្ចល្អរបស់យុទ្ធជនកងឆ្មាំសមុទ្រវៀតណាមនិយាយរួម បញ្ជាការដ្ឋានតំបន់ទី៤ កងឆ្មាំសមុទ្រនិយាយដោយឡែក៕

បកប្រែដោយ Thuy Anh