leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Doan Xuan Bo អគ្គនិពន្ធនាយកនៃកាសែតកងទ័ពប្រជាជន ថ្លែងក្នុង​ជំនួប

ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩៤៤ អនុវត្តការណែនាំរបស់លោកប្រធានហូជីមិញ នៅក្នុងព្រៃរវាងតំបន់ Hoang Hoa Tham និង Tran Hung Dao ស្រុក Nguyen Binh (ឥឡូវជាស្រុក Nguyen Binh ខេត្ត Cao Bang) ក្រុមឃោសនាកងទ័ពរំដោះវៀតណាម ជាកងទ័ពសំខាន់ទីមួយ ជាប្រភពដើមនៃកងទ័ពប្រជាជនវៀតណាមសព្វថ្ងៃ ត្រូវបានបង្កើតឡើង។ ដឹកនាំការបង្កើតក្រុមឃោសនាកងទ័ពរំដោះវៀតណាម លោកប្រធានហូជីមិញបានថ្លែងយ៉ាងច្បាស់ថា៖ «ឈ្មោះក្រុមឃោសនាកងទ័ពរំដោះវៀតណាមមានន័យថានយោបាយសំខាន់ជាងយោធា»។ បន្ទាប់មក ក្រុមឃោសនាកងទ័ពរំដោះវៀតណាមបានអភិវឌ្ឍទៅជាកងអនុសេនាតូចចំនួន ៣។ កងអនុសេនាធំមានគណៈការងារនយោបាយ ដែលជាស្ថាប័ននយោបាយដំបូងនៃកងទ័ពប្រជាជនវៀតណាមត្រូវបានបង្កើតឡើង ហើយសកម្មភាពការងារបក្ស ការងារនយោបាយ ក៏ត្រូវបានបង្កើតឡើងផងដែរ។

leftcenterrightdel
ប្រតិភូទាំងឡាយ​ទស្សនាការតាំងសៀវភៅឯកសារ

ស្ថានភាពជាក់ស្តែងនៃការកសាង ប្រយុទ្ធ និងរីកចម្រើន របស់កងទ័ព ក្នុងរយៈពេល ៨០ ឆ្នាំកន្លងមកនេះ បានបង្ហាញឱ្យឃើញថា គោលការណ៍បក្សដឹកនាំកងទ័ពគឺត្រឹមត្រូវ ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង ហើយទន្ទឹមនឹងនោះក៏បានបញ្ជាក់ថាការងារបក្ស ការងារនយោបាយ គឺ ជាតួនាទីសំខាន់ក្នុងសកម្មភាពដឹកនាំរបស់បក្សចំពោះកងទ័ព។ ថ្លែងមតិនៅជំនួបនេះ លោកឧត្តមសេនីយ៍ឯក Pham Thanh Ngan បានចែករំលែកថា៖ អគ្គស្នងការដ្ឋាននយោបាយ ជានិច្ចកាលស្រាវជ្រាវ ផ្តល់យោបល់ជូនបក្ស គណៈកម្មាធិការបក្សយោធាមជ្ឈិម អំពីគោលនយោបាយ និងវិធានការ ដើម្បីដឹកនាំលើកកំពស់ប្រសិទ្ធភាពការងារបក្ស ការងារនយោបាយ ផ្តោតលើការអប់រំនយោបាយ និងសតិអារម្មណ៍ ធ្វើឱ្យកម្មាភិបាល និងយុទ្ធជន មានការយល់ដឹងយ៉ាងស៊ីជម្រៅលទ្ធិម៉ាក្ស-លេនីន មនោគមវិជ្ជារបស់លោកហូជីមិញ ប្រកាន់ខ្ជាប់ខ្ជួនគោលដៅ ឧត្តមគតិនៃឯករាជ្យជាតិ សង្គមនិយម។ ថែរក្សា និងលើកតម្កើងសេចក្តីថ្លៃថ្នូរ និងប្រពៃណីល្អរបស់កងទ័ពលើអ៊ំហូ ស្មោះត្រង់ចំពោះជាតិមាតុភូមិ បក្ស រដ្ឋ និងប្រជាជន។ ទន្ទឹមនឹងនោះ តស៊ូប្រយុទ្ធប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះរាល់ឧបាយកល និងល្បិចកលប្រឆាំងនឹងបដិវត្តន៍វៀតណាម របស់កម្លាំងអរិភាព  រួមចំណែកកសាង និងការពាររឹងមាំមូលដ្ឋានមនោគមវិជ្ជារបស់បក្ស។

leftcenterrightdel
 

ថ្លែងមតិបិទបញ្ចប់នៃជំនួបពិភាក្សា លោកឧត្តមសេនីយ៍ត្រី Doan Xuan Bo អគ្គនិពន្ធនាយកនៃកាសែតកងទ័ពប្រជាជន បានសង្កត់ធ្ងន់ថា៖ បទអន្តរគមន៍ដែលបានលើកឡើង និងបញ្ជូនមកជំនួបពិភាក្សា គឺជាលទ្ធផលនៃការស្រាវជ្រាវប្រកបដោយភាពល្អិតល្អន់ ម៉ត់ចត់ ប្រកបដោយបញ្ញា ប្រកបដោយទ្រឹស្តី និងតម្លៃជាក់ស្តែងយ៉ាងជ្រាលជ្រៅ បញ្ជាក់យ៉ាងច្បាស់អំពីគោលជំហរ តួនាទី មុខងារ និងការរួមវិភាគទានដ៏ធំធេងរបស់អគ្គស្នងការដ្ឋាននយោបាយ ក្នុងបុព្វហេតុកសាង ប្រយុទ្ធ និងជ័យជំនះរបស់កងទ័ពប្រជាជនវៀតណាមក្នុងរយៈពេល ៨០ ឆ្នាំកន្លងមក។ ជាមួយនឹងបាវចនា៖ ទីណាមានកងទ័ព ទីនោះមានសកម្មភាពការងារបក្ស ការងារនយោបាយ អគ្គស្នងការដ្ឋាននយោបាយតែងតែផ្តោតលើការយកចិត្តទុកដាក់ដឹកនាំលើកកំពស់ប្រសិទ្ធភាពនៃការដឹកនាំរបស់បក្សចំពោះកងទ័ព និងធានាឲ្យការងារបក្ស ការងារនយោបាយ តែងតែត្រួសត្រាយផ្លូវ ដឹកនាំសតិអារម្មណ៍ បន្តក្លាយទង់មនោគមវិជ្ជានៃកងទ័ពទាំងមូល និងប្រជាជនទាំងមូល ដើម្បីការងារបក្ស ការងារនយោបាយ តែងតែជា "ព្រលឹង ជាសរសៃឈាម" នៃកងទ័ពរបស់យើង។

បកប្រែដោយ Duy Hoan