នៅឆ្នាំ២០២៤ បញ្ជាការដ្ឋានតំបន់លេខ១ កងទ័ពជើងទឹក និងគណៈឃោសនាអប់រំ នៃគណៈកម្មាធិការបក្សខេត្តទាំង ៦ បានសហការផ្សព្វផ្សាយអំពីសមុទ្រ និងកោះតាមផែនការ តាមរយៈវិធីសាស្រ្តប្រកបដោយប្រសិទ្ធភាព រួមចំណែកក្នុងការពង្រឹង និងលើកកម្ពស់ការយល់ដឹង ការទទួលខុសត្រូវរបស់គ្រប់លំដាប់ថ្នាក់ គ្រប់ស្ថាប័ន កម្មាភិបាល យុទ្ធជន និងប្រជាជនអំពីសមុទ្រ និងកោះរបស់វៀតណាម។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ baohaiquanvietnam.vn)

នៅក្នុងកិច្ចប្រជុំ ប្រតិភូបានពិភាក្សាលើខ្លឹមសារជាច្រើន និងលើកឡើងដំណោះស្រាយ ដើម្បីលើកកំពស់គុណភាពនៃកិច្ចសហការផ្សព្វផ្សាយអំពីសមុទ្រ និងកោះរវាងមូលដ្ឋាន និងអង្គភាព ដូចជា៖ ផ្លាស់ប្តូរថ្មីយ៉ាងសកម្មនូវខ្លឹមសារ ទម្រង់ និងវិធីសាស្រ្តនៃការផ្សព្វផ្សាយអំពីសមុទ្រ និងកោះ តភ្ជាប់ការផ្សព្វផ្សាយអំពីការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវច្បាប់អន្តរជាតិ និងច្បាប់វៀតណាមនៅពេលប្រតិបត្តិការនៅលើសមុទ្រ ជាមួយការរៀបចំកម្មវិធី “កងទ័ពជើងទឹកវៀតណាមជាទីបង្អែកសម្រាប់អ្នកនេសាទនៅលើសមុទ្រ” និងសកម្មភាព “កងទ័ពជើងទឹកឧបត្ថម្ភអ្នកនេសាទ”។ល៕

បកប្រែដោយ Thuy Anh